ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បន្តយកចិត្តទុកដាក់និងតាមដានសុខភាព និងតម្រូវការចាំបាច់នានារបស់មនុស្សវ័យចាស់ ពិសេសស្ថានភាពកូវីដ-១៩ រដូវត្រជាក់នេះ​

ខេត្តបន្ទាយមានជ័យ​៖ ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន អំពាវនាវនិងផ្តាំផ្ញើដល់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតាមមូលដ្ឋាន ក្រុមគ្រួសារជួយដល់មនុស្សចាស់ និងរៀបចំឱ្យមនុស្សគ្រប់វ័យទាំងអស់ធ្វើការជាមួយគ្នា និងការចែករំលែកបទពិសោធ និងចំណេះដឹងគ្នាទៅវិញទៅមក។

ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ មានប្រសាសន៍អំពាវនាវនិងផ្តាំផ្ញេីបែបនេះ​ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋវ័យចាស់នៅក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ ​នៅរសៀលថ្ងៃទី៨​ ខែធ្នូ​ ឆ្នាំ២០២១​ ដែលមានអ្នកចូលរួម៤០០នាក់។

ក្នុងឱកាសនោះ​ ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បានថ្លែងពាំនាំនូវការសួរសុខទុក្ខ និង​ជូន​ពរជ័យពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស​គណៈ​កម្មា​ធិ​ការជាតិកម្ពុជាដើម្បីមនុស្សចាស់ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ថ្វាយប្រគេននិងជូនចំពោះព្រះសង្ឃ ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តបន្ទាយមាន​ជ័យ​ទាំងអស់។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បានប្រសាសន៍បន្ថែមថា​មនុស្សចាស់ជាបុព្វការីជន ដែលបានបង្កើតធនធានដ៏មានសារៈប្រយោជន៍ និងមានតួនាទីសំខាន់ណាស់ក្នុងការកសាងគ្រួសារ សហគមន៍ ការអប់រំ ការផ្ដល់នូវចំណេះដឹង ចំណេះធ្វើ វប្បធម៌ ប្រពៃណី សាសនា ទំនៀមទម្លាប់ និងបទពិសោធន៍យ៉ាងច្រើន ឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ។ ជាមួយគ្នានេះ​ ឯកឧត្តមឧបនាយក​រដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បានថ្លែងអំពាវនាវ​ និងផ្តាំផ្ញេីដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតាមមូលដ្ឋាន ក្រុមគ្រួសារជួយដល់មនុស្សចាស់ និងរៀបចំឱ្យមនុស្សគ្រប់វ័យទាំងអស់ធ្វើការជាមួយគ្នា និងការចែករំលែកបទពិសោធ និងចំណេះដឹងគ្នាទៅវិញទៅមក​ និងផ្សារភ្ជាប់ទៅនឹងមនសិការទទួលខុសត្រូវរបស់មនុស្សចាស់ និងការថែទាំពីកូនចៅពេញវ័យ នៅក្នងក្រុមគ្រួសារ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញកម្ពុជាយើង “មាតា-បីតា មានកាតព្វកិច្ចចិញ្ចឹម ថែរក្សា និងអប់រំកូនឱ្យក្លាយជាពលរដ្ឋល្អ​ ជួយសង្គមដោយមិនពាក់ព័ន្ធនឹងគ្រឿងញៀនគ្រប់ប្រភេទ”។

ជាមួយគ្នានេះដែរ​ ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ បាននាំអំណោយចែកជូនមនុស្សវ័យចាស់ ស្ថិតនៅក្រុងសិរីសោភ័ណ្ឌ ប្រជាពលចូលរួមក្នុងម្នាក់ៗទទួលបាន​អាវរងា១ ភួយ១​ ក្រម៉ា១​ ប្រេងកូឡា១​ តែ១កព្ចាប់​ ស្កសរ ១គីឡូក្រាម​ អំបិល ១កព្ចាប់​ ទឹកដោះគោ ១កំប៉ុង​ ថវិកា ២មុឺនរៀល។

នៅល្ងាចថ្ងៃទី៨​ ខែធ្នូ​ ឆ្នាំ​២០២១​ ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ បានបន្តដំណេីរទស្សនាសមិទ្ធិផលរីកចម្រេីននានាក្នុងខេត្តដែលជាផ្លែផ្កានៃសន្តិភាពដឹកនាំដោយសម្តេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជណាចក្រកម្ពុជានិងបានផ្តល់អំណោយឧបករណ៍អនាម័យលាងដៃ​ អំណោយជាថវិកាដល់លោកគ្រូ អ្នកគ្រូចំនួន ៦០នាក់ ម្នាក់ៗទទួលបានថវិកា ២មុឺនរៀល​ និងជួយចាក់សាបទីលានកីឡាដល់សាលាបឋមសិក្សាសុភី​ផងដែរ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង