សម្តេចក្រឡាហោម ស ខេង៖ ត្រូវយកចិត្តទុកដាក់លើមុខសញ្ញា មនុស្សសំខាន់ចំនួន៤ ក្នុងមូលដ្ឋាន
សម្តេច ស ខេង បានមានប្រសាសន៍ថា មុខសញ្ញាមនុស្សសំខាន់ចំនួន៤នោះ ត្រូវធ្វើការងារល្អឱ្យបានច្រើន ហើយខ្លាំងជាងមុន ក្នុងការបម្រើប្រជាពលរដ្ឋប្រកបដោយការ ទទួលខុសត្រូវខ្ពស់ ដើម្បីមូលដ្ឋាននោះរឹងមាំ ហើយការវិវឌ្ឍសន្តិសុខសណ្តាប់ធ្នាប់ក៏ល្អ ជាពិសេសការអភិវឌ្ឍមូលដ្ឋានក៏កាន់តែមានដំណើរការទៅមុខ ដើម្បីជំរុញដល់ការលើក ស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ និងកាន់តែល្អឡើងថែមទៀត សមតាមបំណងប្រាថ្នារស់ប្រជាពលរដ្ឋចង់បាន ស្របពេលដែលថ្នាក់ជាតិបានផ្ទេរ អំណាចនិងធនធានកាន់តែច្រើនឡើង ទៅដល់ថ្នាក់ក្រោមជាតិ ដូចជាថ្នាក់រដ្ឋបាលខេត្ត រាជធានី ក្រុង ស្រុក ខ័ណ្ឌ ឃុំ សង្កាត់ ដើម្បីរួមគ្នាធ្វើការងារបានច្រើនហើយជួយជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមបានច្រើន។
សម្តេចក្រឡាហោម ក៏បានក្រើនរម្លឹកដល់មន្ត្រីនគរបាលទាំងអស់ ត្រូវតែបង្កើន ធនធានមនុស្សរបស់ខ្លួន តាមរយៈការរៀនសូត្រជំនាញបន្ថែម ក្នុងនោះមន្ត្រីនគរ បាលគ្រប់ៗ រូបត្រូវឆ្លងកាត់សាលានគរបាលឱ្យបានត្រឹមត្រូវ ទើបបម្រើប្រជាពលរដ្ឋបានល្អ និងត្រូវការ ពារប្រជាពលរដ្ឋឱ្យមានសុវត្ថិភាព ឱ្យគាត់មានភាពកក់ក្តៅ និងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីឱ្យប្រជា ពលរដ្ឋទុកចិត្តលើបេសកកម្មនគរបាលរបស់ជាតិ និងត្រូវទទួលយកការផ្តល់ព័ត៌ មានផ្សេងៗពីប្រជាពលរដ្ឋ បើគាត់ជឿជាក់មកលើមន្ត្រីនគរបាលយើងហើយ រឿងអ្វីក៏ដោយ ក៏គាត់ប្រាប់យើងដែរ តែគាត់មិនជឿហើយគាត់មិនប្រាប់រឿងសហគមន៍ដល់យើងទេ ព្រោះគាត់ថា ប្រាប់ធ្វើអ្វី បើប្រាប់ហើយនៅតែដដែលនោះ។ មន្រ្តីនគរបាលខិតខំបន្តទៀត ក្នុងការផ្តល់សេវារដ្ឋបាលសាធារណៈនៅថ្នាក់មូលដ្ឋានឱ្យបានល្អជូនដល់ពលរដ្ឋ ប្រកប ដោយតម្លាភាព ប្រសិទ្ធភាព ដោយស្មើភាពមិនប្រកាន់និន្នាការអ្វីឡើយ ព្រោះបេសកកម្ម របស់មន្ត្រីនគរបាលបច្ចុប្បន្ននេះ មិនមែនជាបេសកកម្ម ដើម្បីបែងចែកការគ្រប់គ្រង ប្រជាពលរដ្ឋ ដូចសម័យខ្មែរក្រហមនោះទេ ។
ពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នង កម្ពស់៤ជាន់ មាន៣០បន្ទប់ ក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ដើម្បីជាការឆ្លើយតបតាមតម្រូវការនៃការកើនឡើងរបស់សិស្សានុសិស្ស ក៏ដូចជាការលើកកម្ពស់ វិស័យអបរំក្នុងខេត្តឱ្យកាន់តែប្រសើរឡើង៕ អរគុណសន្តិភាព