ឥណ្ឌូណេស៊ីលើកទឹកចិត្តឱ្យអាស៊ានក្លាយជាមជ្ឈមណ្ឌលសម្រាប់ការផលិតវ៉ាក់សាំង MRNA
ភ្នំពេញ៖ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ី លោក Airlangga Hartarto បានលើកទឹកចិត្តដល់អាស៊ាន រួមទាំងប្រទេសឥណ្ឌូណេស៊ីផង ឱ្យក្លាយជាមជ្ឈមណ្ឌលសម្រាប់ផលិតវ៉ាក់សាំងដែលមានមូលដ្ឋានលើ ំMRNA ។
ថ្លែងនៅក្នុងកិច្ចប្រជុំប្រធាន G20 Sherpa កាលពីថ្ងៃទី៧ ខែធ្នូ លោក Hartarto បាននិយាយថា អាទិភាពមួយក្នុងចំណោមអាទិភាពរបស់ប្រទេសឥណ្ឌូណេស៊ី គឺការពង្រឹងស្ថាបត្យកម្មសុខភាពពិភពលោក
លោកបានផ្តល់អនុសាសន៍ឱ្យបណ្តាប្រទេសដែលមានប្រជាជនចំនួន ១០០លាននាក់នេះ យ៉ាងហោចណាស់មានមជ្ឈមណ្ឌលផលិតវ៉ាក់សាំងមួយ។ លោក Hartarto បានសង្កត់ធ្ងន់ថា បញ្ហាដែលទាក់ទងនឹងការចាក់វ៉ាក់សាំងត្រូវតែត្រូវបានដោះស្រាយភ្លាមៗចាប់តាំងពីការទទួលបានវ៉ាក់សាំងមិនស្មើភាព ដែលនឹងបង្កឱ្យមានបញ្ហាថ្មីៗដូចជាការលេចឡើងនៃវីរុសទម្រង់ថ្មីដែលមានឈ្មោះថា អូមីក្រុង។
វីរុសទម្រង់អូមីក្រុងត្រូវបានរកឃើញជាលើកដំបូងនៅប្រទេសអាហ្វ្រិកខាងត្បូង ដែលមានអត្រាចាក់វ៉ាក់សាំងបានត្រឹមតែ ២៤ភាគរយប៉ុណ្ណោះ ខណៈដែលទ្វីបអាហ្រ្វិកទាំងមូលមានអត្រាចាក់វ៉ាក់សាំងតែ ៧ភាគរយ។
លោកបាននិយាយថា ជំងឺរាតត្បាតដ៏រ៉ាំរ៉ៃនេះគួបផ្សំនឹងការលេចឡើងនៃវីរុសទម្រង់អូមីក្រុងផង នឹងមានផលប៉ះពាល់ដល់ជីវិតរស់នៅរបស់ប្រជាជន និងរំខានដល់ការស្តារសេដ្ឋកិច្ចឡើងវិញ លោក Hartarto បានលើកឡើងអំពីតម្រូវការសម្រាប់កិច្ចសហការនៅកម្រិតពិភពលោក រួមទាំងតាមរយៈ G20 ផងដែរ ដើម្បីបង្កើតជំហានឈានទៅមុខកាន់តែរឹងមាំ និងជាក់ស្តែងសម្រាប់ពិភពលោក៕ (ប្រភព VNA) by AKP