Detail Top Banner

វគ្គអាជ្ញាកណ្ដាល-ចៅក្រម ជាការជួបបំពេញការខ្វះខាតលើសង្វៀនប្រកួត

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរគូស បញ្ជាក់ថា សិក្ខាកាមជាមន្រ្តីអាជ្ញាកណ្ដាល-ចៅក្រម ដែលចូលរួមសិក្សាក្នុងវគ្គបណ្ដុះ បណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមកម្រិតមធ្យម ត្រូវធ្វើការស្ម័គ្រចិត្ត មានឆន្ទៈដោយកម្លាំងចិត្ត កម្លាំងកាយ បញ្ញាស្មារតីរបស់ខ្លួនឱ្យល្អប្រសើរ ដើម្បីត្រៀមធ្វើជាអាជ្ញាកណ្តាល និងចៅក្រម សម្រាប់ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
នេះជាការលើកឡើងឯកឧត្តម នៅក្នុងឱកាសបិទវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមកម្រិតមធ្យម នៅថ្ងៃទី១០ ខែឆ្នូ ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលកីឡាកងយោធពល ខេមរភូមិន្ទ(ស្តាតចាស់)។ ឯកឧត្តម តែម ម៉ឺន បន្តថា វគ្គនេះទទួលបានកាឧបត្ថម្ភថវិកា គាំទ្រ របស់ក្រសួងអប់រំ យុវជន និង កីឡា ហើយសិក្ខាកាមដែលភាគច្រើនជាគរុសិស្សមកពីវិទ្យា ស្ថានជាតិអប់រំកាយ និងកីឡានោះសុទ្ធតែជាអ្នកមានចំណេះដឹងខាង កីឡាខ្ពង់ខ្ពស់។
ឯកឧត្តមបន្ថែមទៀតថា សិក្ខាកាមដែលជាអាជ្ញាកណ្ដាល ចៅក្រមត្រូវមានឆន្ទៈក្នុងការ បំពេញការងានៅលើសង្វៀនប្រកួតដាច់ខាត មិនមែនរៀនចប់ហើយប៉ុន្មានខែក្រោយមកបែរ ជាទទួលពិន័យរបស់សហព័ន្ធដោយការកាត់ក្តីមិនត្រូវត្រឹមនោះឡើយ។ សម្រាប់ការបំពេញ ការងារតាមស្ថានីយមិនមែនជាការជួលនោះឡើយ គឺជាការធ្វើការស្ម័គ្រចិត្ត មួយទៀត អាជ្ញាកណ្ដាល ចៅក្រមអញ្ជើញឱ្យមករៀនវគ្គអាជ្ញាកណ្ដាល ចៅក្រមមិនមករៀន ហើយចង់ ធ្វើអាជ្ញាកណ្ដាល ចៅក្រមមិនអាចទៅរួច ដូច្នេះបើមិនមករៀន មិនអនុញ្ញាតឱ្យធ្វើ អាជ្ញាកណ្ដាល ចៅក្រមតាមស្ថានីយឬឈប់រហូតតែម្តង។
ឯកឧត្តម និន ភិរម្យ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលជាប្រធានគ្រប់ គ្រងវគ្គសិក្សានេះមានប្រសាសន៍ដែរថា សិក្ខាកាមចូលរួមមានចំនួន២៥រូប ដោយសិក្សាផ្តោត សំខាន់លើបច្ចេកទេស និងក្រមសីលធម៌ជាដើម ចំពោះអ្នកដែលបានឆ្លងវគ្គសិក្សានេះបាន ទទួលវិញ្ញាបនប័ត្រដែលមានតម្លៃសម្រាប់ការចូលរួមបំពេញការងារក្នុងការប្រកួតប្រដាល់គុនខ្មែរ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង