អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ហែម ដារិទ្ធ ប្រធានកិត្តិយសអនុសាខា បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពីព្រះគ្រូវិរិយានុ័រក្ខធម្ម យ៉ាន់ ថាត ព្រះចៅអធិការវត្តអង្គតាមុិញ
ភ្នំពេញ៖ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២១ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ហែម ដារិទ្ធ ប្រធានកិត្តិយសអនុសាខា បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពីព្រះគ្រូវិរិយានុ័រក្ខធម្ម យ៉ាន់ ថាត ព្រះចៅអធិការវត្តអង្គតាមុិញ ។
នាឱកាសនោះ ព្រះគ្រូវិរិយានុ័រក្ខធម្មព្រះចៅអធិការវត្ត បានមានព្រះថេរដីកាកោតសរសើរ គាំទ្រ និងមានទឹកព្រះទ័យសោមនស្សរីករាយ ក្នុងការចូលរួមចំណែកលើកកម្ពស់កម្លាំងមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។
ជាការឆ្លេីយតប លោកប្រធានគណៈកម្មាធិការអនុសាខា បានមានប្រសាសន៍សូមថ្លែងអំណរព្រះគុណចំពោះព្រះគ្រូវិរិយានុ័រក្ខធម្ម យ៉ាន់ ថាត ព្រមទាំងបានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះឲ្យចំគោលដៅជួយឲ្យដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។
ទេយ្យទានដែលអនុសាខាបានទទួលរួមមាន៖ អង្ក ១តោន មី ២០កេសតូច ទឹកត្រី ១០យួរ ទឹកសុីអុីវ ១០យួរ ទឹកក្រូច ១០កេស ស្ករស១០គីឡូក្រាម សម្ភារៈប្រេីប្រាស់ ២០សម្រាប់ និងថវិកាចំនួន ២លានរៀល ៕ អរគុណសន្តិភាព