ឯកឧត្តមអភិបាលខេត្តតាកែវ អនុញ្ញាតឱ្យតំណាងក្រុមហ៊ុន MinebeaMitsumi ចូលជួបសម្ដែងការគួរសម និងធ្វើបទបង្ហាញអំពីការប្រើប្រាស់ អំពូលវ័យឆ្លាត LED

តាកែវ៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន MinebeaMitsumi ចូលជួបសម្ដែងការគួរសម និងធ្វើបទបង្ហាញអំពីការប្រើប្រាស់ អំពូលវ័យឆ្លាត LED ដល់អាជ្ញាធរពាក់ព័ន្ធ ដោយមានការអញ្ចើញចូលរួមដោយ លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកអភិបាលរងស្រុកពាក់ព័ន្ធ និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធមួយចំនួនផងដែរ។
ក្នុងនោះដែរ តំណាងក្រុមហ៊ុន MinebeaMitsumi ក៏បានធ្វើការថ្លែងអំណរគុណចំពោះ ឯកឧត្តមអភិបាលខេត្ត ដែលបាន ជួបសម្ដែងការគួរសម និងធ្វើបទបង្ហាញ អំពីបច្ចេកទេស និង ការបំពាក់អំពូលវៃឆ្លាត របស់ក្រុមជំនាញ បច្ចេកទេស ក្រុមហ៊ុន មីនីបៀ និងបានលើកឡើង អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់អំពូលភ្លើងប្រភេទ LED ឬ អំពូលវៃឆ្លាតបំភ្លឺ សាធារណៈ នៅតាមដងផ្លូវ វិថីនានាក្នុងភូមិសាស្រ្តមួយចំនួន ក្នុងការកាត់បន្ថយការប្រើប្រាស់ ឋាមពលអគ្គិសនី និង ការបំពុលបរិស្ថាន ព្រមទាំងបម្រើដល់ការងារសន្តិសុខទៀតផង។
ឆ្លើយតបនឹងការធ្វើបទបង្ហាញនេះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត សូមធ្វើការថ្លែងអំណរគុណដល់តំណាងក្រុមហ៊ុន ដែលឆ្លៀតឱកាស មកធ្វើបទបង្ហាញអំពីការប្រើប្រាស់បច្ចេកទេសថ្មីចុងក្រោយបំផុតរបស់ខ្លួន នូវសម្ថភាពរបស់អំពូលបំភ្លឺ វ័យឆ្លាត LED មិនត្រឹមតែជួយដល់បរិស្ថានប៉ុណ្ណោះទេ គឺជួយដល់ផ្នែកសន្តិសុខនៅពេលរាត្រី និង ធានានូវសុវត្ថិភាព ចរាចរណ៍ ព្រមទាំងកាត់បន្ថយនូវការចំណាយថវិកាថែមមួយកម្រិតទៀតផងដែរ៕
អត្ថបទដែលជាប់ទាក់ទង