Detail Top Banner

កម្លាំងសមត្ថកិច្ច មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បើកយុទ្ធនាការប្រតិបត្តិការបង្ក្រាបករណីកែច្នៃគ្រឿងញៀនស្ថិតនៅក្នុងក្រុមហ៊ុន( ហ្វាម អេ ស៊ា ឯ.ក ) រោងចក្រផលិតដំណាប់ស្វាយ

ខេត្ត​ព្រះសីហនុ៖ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ច មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ខេត្តកោះ​កុង ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ បើកយុទ្ធនាការប្រតិបត្តិការបង្ក្រាបករណីកែច្នៃគ្រឿងញៀន ជាទ្រង់​ទ្រាយធំមួយ មិនធ្លាប់មានស្ថិតនៅក្នុងក្រុមហ៊ុន( ហ្វាម អេ ស៊ា ឯ.ក ) រោងចក្រផលិតដំណាប់ស្វាយមួយកន្លែង ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ការប៉ះទង្គិចគ្នា នៅផ្លូវជាតិ​លេខ៤ ខាងលើនេះ គឺកើតឡើង ខណៈឈ្មួញគ្រឿងញៀន កំពុងដឹកគ្រឿងញៀន ជាច្រើនឆ្ពោះទៅ កាន់ខេត្តព្រះសីហនុ ។
ប្រតិបត្តិការ បង្ក្រាបបានគ្រឿងញៀនជាង ១ ៤០០គីឡូក្រាម ត្រូវបានធ្វើឡើងក្រោមការដឹកនាំបញ្ជារពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងការចុះដឹកនាំផ្ទាល់ដោយ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយមន្ទីរប្រឆាំង​បទល្មើសគ្រឿងញៀន ។
ប្រភពព័ត៌មានទទួលបាន ឱ្យដឹងថា ក្រោមការដឹកនាំបញ្ជារពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ការស៊ើបអង្កេតបង្រ្កាប ករណីកែច្នៃ ដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់ចេញពីស្រុកឱ​រ៉ាល់ ខេត្តកំពង់ស្ពឺ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ នៅថ្ងៃទី១២.១២.២០២១ វេលាម៉ោង១:៣០នាទីយប់​អាធ្រាត កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១០) ដឹកនាំដោយឧត្តមសេនីយ៍ទោ សារី បុត្រសត្យា លោកវរ:សេនីយ៍ឯក យឹម សែនឧត្តម លោកវរ:សេនីយ៍ទោ ញ៉ុង រស់ប្រាថ្នា នាយករងមន្ទីរ ចុះសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកោះកុងនិងខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលពី​ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញានៃអយ្យាការអមសាលាដំបូងខេត្តព្រះសីហនុ.ឯកឧត្តម រស់ សារំា ព្រះ រាជាអាជអាជ្ញានៃអយ្យការអមសាលា ដំបូងខេត្តកោះកុង និងលោក ទិន សុចិត្រ្តា ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងខេត្តកំពង់ស្ពឺ ពួនស្ទាក់ បង្រ្កាប នៅចំណុចភូមិបឹងត្រាច ឃុំចំការលួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។
ប្រភពដដែលបានបន្តថា សមត្ថកិច្ច បានបន្តទៅឆែកឆេរទីតាំងកែច្នៃនៅចំណុច ភូមិដំបងវិញ ឃុំសង្កែសា​ទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ក្នុងនោះរួមមាន ១-ឈ្មោះ LEE TSUNG HAN អាយុ៣២ឆ្នាំ ភេទប្រុស ជនជាតចិន តៃវ៉ាន់​(ស្លាប់) ២-ឈ្មោះ LY POHAN ភេទប្រុស អាយុ៣២​ឆ្នាំ ជនជាតិចិនតៃវ៉ាន់ (អ្នកបើកបរដឹកគ្រឿងញៀន) និង៣-ឈ្មោះ LY POHAN អាយុ៤៧ឆ្នាំ ភេទប្រុស ជនជាតិចិនតៃវ៉ាន់(មេការគ្រប់គ្រងទីតាំងកៃច្នៃគ្រឿង​ញៀន) ជាមួយគ្នានោះសមត្ថកិច្ចក៏រឹបអូសបានវត្ថុតាង ដែលចាប់យកបានរួមមាន៖ -ម្សៅសសង្ស័យ កេតាមីន(KE- TAMIN)ចំនួន ៧៤ការ៉ុង ក្នុង១ការ៉ុង ២០​កញ្ចប់ធំ ស្មើប្រមាណ ១ ៤៨០គីឡូក្រាមទាំងសំបក -អាវុធខ្លី ម៉ាក់ K៥៤ ១ដើម -រថយន្ត ២គ្រឿង -សារធាតុគីមីនិងឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំ៕
អត្ថបទដែលជាប់ទាក់ទង