ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអនុញ្ញាតឱ្យកម្មសិក្សាការីវគ្គវិក្រឹត្យការមន្រ្តីគ្រប់គ្រងរដ្ឋបាល និងកម្មសិក្សាការីវគ្គវិក្រឹត្យការមន្រ្តីមធ្យម ចូលជួបសម្តែងការគួរសម ធ្វើឧទ្ទេសនាមរាយការណ៍អំពីការសិក្សារៀនសូត្រ
ខេត្តមណ្ឌលគិរី៖ នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអនុញ្ញាតអោយកម្មសិក្សាការីវគ្គវិក្រឹត្យការមន្រ្តីគ្រប់គ្រងរដ្ឋបាល ៥រូប និងកម្មសិក្សាការីវគ្គវិក្រឹត្យការមន្រ្តីមធ្យម ៣រូប ចូលជួបសំដែងការគួរសម ធ្វើឧទ្ទេសនាម រាយការណ៍អំពីការសិក្សារៀនសូត្ររបស់ខ្លួននៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមដោយ លោក អភិបាលរង ២រូប និងលោកនាយករងរដ្ឋបាល ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត។
សូមបញ្ជាក់ថា កម្មសិក្សាការីទាំង ៨រូបនេះ គឺជាមន្រ្តីរាជការដែលបម្រើការងារនៅសាលាខេត្ត ជាមន្រ្តីនៅមន្ទីរការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ ជាមន្រ្តីនៅមន្ទីរសុខាភិបាល និងជាមន្រ្តីនៅក្នុងស្រុកចំនួន ២ ដែលបានដាក់ពាក្យប្រឡងជាប់ និងបានសិក្សានៅសាលាភូមិន្ទរដ្ឋបាលចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
នៅក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានផ្តល់អនុសាសន៍ ណែនាំឱ្យកម្មសិក្សាការីទាំងអស់ដែលបានបញ្ចប់ការសិក្សានេះ មកធ្វើការអនុវត្តន៍ក្នុងសកម្មភាពការងារនៅតាមអង្គភាពឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ខេត្ត ក៏ដូចជាថ្នាក់មូលដ្ឋានខ្លួន។ សម្រាប់ មន្រ្តីរាជការ ឬ សិស្ស និស្សិត ដែលមានបំណងទៅសិក្សានៅសាលាភូមិន្ទរដ្ឋបាលសូមចូលទៅកាន់គេហទំព័រ http://era.gov.kh/ ដើម្បីទទួលបានព័ត៌មានអំពីការសិក្សា៕ អរគុណសន្តិភាព