ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៨នាក់ ស្លាប់ថ្មី ៣នាក់ និងរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង (Omicron) ចំនួន ១នាក់ទៀត ដែលជាករណីទី២
រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការ្កឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៨នាក់ ឆ្លងសហគមន៌៨នាក់ អ្នកជាសះស្បេីយ ១២នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១២០៤០៥នាក់ អ្នកជាសះស្បេីយសរុបកេីន ១១៦៧៧១នាក់ និងស្លាប់ថ្មី ៣នាក់ (មិនបានចាក់វ៉ាក់សាំង ២នាក់) សរុបស្លាប់ ៣០០១នាក់ ។ ហើយករណីវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង (Omicron) ចំនួន ១នាក់ទៀត ដែលជាករណីទី២ ។
សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ២៧៤៥៧២២ ស្មេីនឹង ១៦២៤៦៨ ក្នុង១លាននាក់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។