ឯកឧត្តម ហ៊ុន ណេង និងលោកជំទាវ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុង ក្នុងស្រុកស្ទឹងត្រង់

ឯកឧត្តម​ ហ៊ុន​ ណេង​​ អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម​, ប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់​ និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវ នាថ្ងៃទី១៧ ខែធ្នូ​ ឆ្នាំ២០២១ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងអាមេ១ខ្សែ​ ប្រវែង ២,១៥៨ ម៉ែត្រ​ ទទឹង ៤ម៉ែត្រ​ ស្ថិតនៅភូមិដីលេី​ ឃុំពាមកោះស្នា​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​ និងបានឧបត្ថម្ភ​ជូនក្រុមកម្មករធ្វើផ្លូវ រួមមាន÷ មីជាតិ ៣០កេស​, ក្រម៉ា ៣០ និងថវិកា ៦០មុឺនរៀលផងដែរ។

អត្ថបទដែលជាប់ទាក់ទង