អនុវត្តគោលការណ៍រដ្ឋបាលរាជធានី អាជ្ញាធរខណ្ឌទួលគោកធ្វើការជួលជុលផ្លូវ២៥៩ ចាប់ពីសហព័ន្ធរុស្ស៊ី ដល់ផ្លូវកម្ពុជាក្រោម ជាគម្រោងមូលនិធិសង្កាត់ឆ្នាំ២០២១ ចេញផ្សាយ ថ្ងៃទី 20 ខែ ធ្នូ ឆ្នាំ 2021 ភ្នំពេញ៖ កំណាត់ផ្លូវលេខ២៥៩ បានគឺចាប់ផ្ដើមពីមហាវិថីសហព័ន្ធរុស្ស៊ី ដល់ផ្លូវកម្ពុជាក្រោមស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោកបានដំណើរការជួសជុលក្រោយរដូវភ្លៀងបានបញ្ចប់ លោក ប៉ិច សុខឃឿន ចៅសង្កាត់ទឹកល្អក់ទី១ បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នេះថា៖ អនុវត្តតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺបានជម្រុញអោយអាជ្ញាធរខណ្ឌ សង្កាត់ធ្វើការជួយជយោកំណាត់ផ្លូវដែលខូចខាតឡើងវិញ ដើម្បីសម្រួលការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ ។ កំណាត់ផ្លូវលេខ២៥៩មួយខ្សែ ដែលមានប្រវែងប្រមាណជាង១០០ម៉ែត្រ ត្រូវបានអាជ្ញាធរខណ្ឌទួលគោកធ្វើការជួសជុលឡើងវិញ ក្រោយពីខូចខាត ដោយកន្លែងខ្លះ មានគង្ហុកសំបុកមាន់ ដើម្បីសម្រួលការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងម្យ៉ាងទៀតដើម្បីជាការលើកសោភណ្ឌភាព រាជធានីភ្នំពេញឲ្យមានភាពស្រស់បំព្រង សមជាទីក្រុងដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែងនៅថ្ងៃទី២០ធ្នូនេះ យើងបានធ្វើការជួសជុលអ៊ុតកៅស៊ូផ្លូវ ២៥៩ ដោយចាប់ពីផ្លូវសហព័ន្ធរុស្ស៊ីរហូតដល់ផ្លូវកម្ពុជាក្រោម ។ ការជួសជុល ផ្លូវ២៥៩នេះ គឺត្រូវជួសជុលដោយអ៊ុតកៅស៊ូ អាស់ហ្វា ដោយចាប់ផ្តើមអនុវត្តចាប់ពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដោយធ្វើការជួសជុលតែមួយថ្ងៃប៉ុណ្ណោះ ដែលជាគម្រោងមូលនិធិសង្កាត់ឆ្នាំ២០២១៕ ចែករំលែក