លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណសប្បុរសជន ដែលបានរួមចំណែកការងារមនុស្សធម៌
ខេត្តស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលអំណោយសប្បុរសធម៌ រួមមាន អង្ករ ៨តោន និង មី ២៥០កេស តាមរយៈ លោកជំទាវ ហ៊ុន ស៊ីណាត នាព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ។
លោកជំទាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរជនដែលបានចូលរួមបរិច្ចាគនូវទ្រព្យធនរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេស ជួយដល់ការងារមនុស្សធម៌ ក៏ដូចជាជួយដល់ពលរដ្ឋដែលកំពុងជួបប្រទះ នូវការលំបាកក្នុងខេត្តស្វាយរៀង៕ អរគុណសន្តិភាព