Detail Top Banner

Updating ក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ទីបំផុតត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនហើយ

ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាធានីភ្នំពេញ សហការជាមួយ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានី​ភ្នំពេញ បាននិងកំពុងធ្វើការឡោមព័ទ្ធក្រុមបក្ខពួកចោរប្លន់ ផ្ទះអ្នកលក់ឡេ ស៊ាន សៀវម៉ី ក្រោយពេលដែលជនសង្ស័យទាំងនេះ បានយករថយន្តដែលជិះធ្វើសកម្មភាពទៅប្លុងចោលនាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ។

លោក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ថា នៅពេលនេះកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ និងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានដេញឃាត់រថយន្តរបស់ជនសង្ស័យ តែពេលទៅដល់កន្លែងងងឹត និងមានព្រៃផងនោះ ក្រុមជនសង្ស័យបានឈប់រថយន្តរួចបានរត់គេចខ្លួន។

តែនៅពេលនេះកម្លាំងសមត្ថកិច្ច កំពុងសហការគ្នាកំពុងធ្វើការ ឡោមព័ទ្ធជនសង្ស័យនៅកន្លែងនោះផងដែរ។

នៅមុននេះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់ថា ក្រុម​ចោរ​ប្លន់ផ្ទះអ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី ត្រូវបានចាប់ខ្លួនបានហើយ ដោយប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ។ នៅក្នុងការបង្រ្កាបនេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាននៅអាវុធវែងខ្លីមួយចំនួន និងគ្រឿងអលង្ការមួយចំនួន ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ។ by fn

សមត្ថកិច្ចកំពុងឡោមពទ្ធ័នៅផ្លូវ២១A ដែលក្រុមចោររត់ចោលឡានចូលព្រៃ ក្នុងសង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈជនសង្ស័យទាំងនោះកំពុងជិះរថយន្តឡិចស៊ីស GS300 ពេលទៅដល់កន្លែងងងឹត និងមានព្រៃផងនោះ ក្រុមជនសង្ស័យបានឈប់រថយន្តរួចបានរត់គេចខ្លួន។

អត្ថបទដែលជាប់ទាក់ទង