William Guang ប្រធានគណបក្សខ្មែរក្រោក គឺជា «មេខ្លោង» ដែលរៀបចំផែនការ និងដឹកនាំផ្ទាល់ទៅប្លន់ផ្ទះថៅកែឡេ អ៊ាន សៀវម៉ី

ភ្នំពេញ៖ ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់លើអ្នកលក់ឡេដ៏ល្បី អ៊ាន សៀវម៉ី ត្រូវបានកម្លាំងសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ចាប់បានសរុបជាង១០នាក់ ក្នុងនោះមានលោក William Guang ប្រធានគណបក្សខ្មែរក្រោក គឺជា «មេខ្លោង» រៀបចំផែនការ និងបានដឹកនាំផ្ទាល់ទៅប្លន់ផ្ទះ អ៊ាន សៀវម៉ី ហើយលោក Willam Gaung ក៏បានសារភាពប្រាប់សមត្ថកិច្ច អំពីទង្វើរបស់ខ្លួនដែរ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ថ្លែងប្រាប់នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ។

