បើកការដ្ឋានជួសជុលអ៊ុតកៅស៊ូAC លើកំណាត់ផ្លូវលេខ១៦៤ប្រវែង២២៥ម៉ែត្រក្នុងសង្កាត់អូប្ញស្សី៣
ភ្នំពេញ៖ អនុវត្តទៅតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលសង្កាត់អូប្ញស្សី៣ ខណ្ឌ៧មករា បានធ្វើសកម្មភាពជួសជុលជង្ហុកសំបុកមាន់ដោយអ៊ុតកៅស៊ូប្រភេទAC លើកំណាត់ផ្លូវលេខ១៦៤ ដើម្បីលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញអោយកាន់តែល្អប្រសើរ និងដើម្បីសម្រួលដល់ការប្រកបរបរកទទួលទានជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏ដូចជាការធ្វើដំណើរទៅមកនៅក្នុងមូលដ្ឋានសង្កាត់ អូប្ញស្សី៣ ខណ្ឌ៧មករានេះ។
មន្ត្រីរដ្ឋបាលសង្កាត់អូប្ញស្សី៣បានឲ្យដឹងថា ការជួសជុលជង្ហុកសំបុកមាន់លើកំណាត់ផ្លូវលេខ១៦៤នេះ គឺចាប់អនុវត្តពីផ្លូវសុខហុក ដល់មហាវិថី អ៊ុងប៉ូគុណ(ផ្លូវលេខ១០៩ )មានប្រវែងជាង ២២៥ ម៉ែត្រ ដោយធ្វើការបាញ់សម្អាត កាយយកដីស្អុយពីកន្លែងមាន ជង្ហុក សំបុកមាន់ ដែលធ្លាប់ដក់ទឹក កាលពីរដូវវស្សា ។
នេះជាគម្រងវិនិយោគ៣ឆ្នាំរំកិលរបស់សង្កាត់ ។ មន្ត្រីជំនាញដែលចុះដឹកនាំការអនុវត្ត ការងារបាញ់សម្អាត ជួលជុស និង អ៊ុតកៅស៊ូ AC លើកំណាត់ផ្លូវខាងលើកនេះ បានប្រាប់ឲ្យដឹងថា ការជួលជុសនិងអ៊ុតកៅស៊ូលើផ្លូវនេះ ជាគម្រោងរបស់រដ្ឋបាលសង្កាត់អូប្ញស្សី៣ ក្នុងខណ្ឌ៧មករា ដោយអ៊ុតកៅស៊ូ ACកម្រាស ៥សង់ទីម៉ែត្រ។
ដើម្បីកាត់បន្ថយផលប៉ះពាលចំពោះបងប្អូនដែលមាន មុខរប ឬ អាជីវកម្មផ្សេងៗនៅលើកកំណាត់ផ្លូវនេះ អាជ្ញាធរត្រូវជំរុញឲ្យក្រុមការងារមន្ត្រីជំនាញ ពន្លឿនលើកិច្ចការនេះឲ្យបាន ឆាប់រួចរាល់បំផុត ដោយនាធាបានទាំងគុណភាពដែលអាចទទួលយកបានផងដែរ ។ ការរដ្ឋានជួសជុលកំណាត់ផ្លូវលេខ១៦៤នេះ ប្រើប្រាស់ពេលត្រឹមតែ១ថ្ងៃប៉ុណ្ណោះ ពោលគឺ ចាប់ផ្តើមនៅពេលព្រឹកនិងបានបញ្ចប់រួចរាល់ នៅល្ងាចថ្ងៃទី២១ ខែធ្នូនេះ ដើម្បីសម្រួលដល់ការប្រកបរបរកទទួលទាន របស់បងប្អូនប្រជាពលរដ្ឋដែលកំពុង រស់នៅអមសងខាងផ្លូវនេះ និង សម្រួលដល់លំហូរនៃការធ្វើចរាចរណ៍ទៅមក របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សង្កាត់ចំនួន៤ គឺសង្កាត់មនោរម្យ អូរប្ញស្សី២ អូប្ញស្សី៣ និង សង្កាត់វាលវង់ផងដែរ ។
សូមជម្រាប់ថា កន្លងមក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងបានជំរុញដល់អាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ យកចិត្តទកដាក់លើកការងារថែទាំនិងជួសជុសផ្លូវជង្ហុក សំបុកមាន់ ដែលមាននៅក្នុងមូលដ្ឋាន រៀងៗខ្លួន ដើម្បីសម្រួលការធ្វើចរាចរណ៍ និងការប្រកបរបរកស៊ីប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ៕ អរគុណសន្តិភាព