ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ប្រមាណ​ជិត​ ៥០០ ​គីឡូក្រាម និង​អាល់កុល​ក្លែងក្លាយ ៧០០ ​លីត្រ ត្រូវបាន​កម្ទេចចោល

ភ្នំពេញៈ មន្ត្រី​ធ្វើការ​កម្ទេចចោល​នូវ​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ចំនួន​ប្រមាណ​ជិត​ ៥០០ ​គីឡូក្រាម និង​អាល់កុល​ក្លែងក្លាយ (​មេតាណុល​) ប្រមាណ ៧០០ ​លីត្រ នៅ​ទីលាន​ចាក់សំរាម​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​ ២៤ ធ្នូ នេះ​។

ហ្វេសប៊ុក​អគ្គនាយករដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ (​កបប​) របស់​ក្រសួង​ពាណិជ្ជកម្ម​បញ្ជាក់​នៅ​ថ្ងៃទី​ ២៥ ធ្នូ ថា ការកម្ទេច​ចោល​នូវ​ទំនិញ​ទាំងនេះ​ធ្វើឡើង បន្ទាប់ពី​មន្ត្រី​ កបប រាជធានី​ភ្នំពេញ​រកឃើញ និង​ដកហូត​ទំនិញ​ខូចគុណភាព​ទាំងនេះ​នៅតាម​បណ្ដា​ទីផ្សារ និង​ឃ្លាំង​ស្ដុក​ផ្សេងៗ ហើយ​បាន​យក​មក​រក្សាទុក​រយៈពេល​ជិត ២ ​ខែ​កន្លងមកហើយ​។

ហ្វេសប៊ុក​ដដែល​បញ្ជាក់ថា​៖ «​លទ្ធផល​នៃ​ការចុះ​ស្រាវជ្រាវ ត្រួតពិនិត្យ​រក និង​ទប់ស្កាត់​នូវ​ទំនិញ​មិន​អនុលោម​រយៈពេល​ជិត ២ ​ខែ​មកនេះ ថ្ងៃទី​ ២៤ ខែធ្នូ ឆ្នាំ​ ២០២១ ​មន្ត្រី​ជំនាញ​សាខា កបប រាជធានី​ភ្នំពេញ​បាន​ធ្វើការ​កម្ទេចចោល​នូវ​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ចំនួន ៤៩០ ​គីឡូក្រាម និង​អាល់កុល​ក្លែងក្លាយ (​មេតាណុល​) ចំនួន ៧០០ ​លីត្រ​នៅ​ទីលាន​ចាក់សំរាម​ខណ្ឌដង្កោ​»៕

អត្ថបទដែលជាប់ទាក់ទង