ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បន្តផ្តល់ជូននូវអំណោយរបស់ក្រុមហ៊ុន និងសប្បុរសជននានាផ្តល់មកសាខាកាកបាទក្រហមខេត្ត ដល់មន្ទីរ អង្គភាពនានា ជុំវិញខេត្តចំនួន ៤១បន្ថែមទៀត

ខេត្តស្វាយរៀង៖ បន្ទាប់ពីទទួលបានជែលលាងដៃពីកាកបាទក្រហមកម្ពុជា ដែលជាអំណោយរបស់ ក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក ដែលបានផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងចំនួន ៩០៩កេស ស្មើនឹង ១៤៥៤៤ដប កាលពីពេលកន្លងទៅ សាខាបានប្រគល់ជូន មន្ទីរពេទ្យចំនួន ៣មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពចំនួន ៤៨ និងអនុសាខាកាកបាទក្រហមកម្ពុជាទាំង ៨ក្រុង.ស្រុក ចំនួន ៥១០កេស ស្មើនឹង ៨១៦០ដប រួចហើយ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។
សាខាបានផ្តល់ជូនមន្ទីរ អង្គភាពនានា ជុំវិញខេត្តចំនួន ៤១ បន្ថែមទៀត នូវជែលចំនួន ១០៧កេស ស្មើនឹង ១៧១២ដប ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ព្រមទាំងឯកឧត្តម លោកជំទាវ គណៈកិត្តិយស និងគណៈកម្មាធិការសាខា លោក លោកស្រី ជាប្រធាន អនុប្រធាន មន្ទីរនានាជុំវិញខេត្ត ដែលពិធីនេះប្រារព្ធធ្វើនៅទីស្នាក់ការ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ។
ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ជួយដល់ ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងជាបន្តបន្ទាប់ ហើយកាកបាទក្រហមកម្ពុជាតែងតែបានផ្តល់ជូនសម្ភារៈ​អនាម័យ មានដូចជា អាល់កុល ម៉ាស់ និងជែល ខិតប័ណ្ណផ្សេងៗ ដល់សាខាខេត្តស្វាយរៀង ដែលជាខេត្តមួយជាប់ច្រកព្រំដែន និងមានប្រជាពលរដ្ឋធ្វើចំណាកស្រុកច្រើនប្រឈមនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ខ្លាំង ។
ជាមួយនេះ ឯកឧត្តមក៏សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំសាខា ពិសេស ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាល ទាំងអស់នៅគ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដែលជាវីរៈជន ជួរមុខក្នុងការ រួមចំណែកយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ នៅក្នុងមូលដ្ឋាននានាក្នុងខេត្ត ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង