កម្ពុជា​រក​ឃើញ​អ្នកឆ្លង​កូវីដ​ប្រភេទ​អូមីក្រុង ​​១៥ នាក់ ខណៈ​អ្នកជា​មាន​ជាង​ ១០ នាក់​ និងអ្នក​ស្លាប់​មាន​ម្នាក់

កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ ថ្មី​បន្ថែម​ទៀត ​ចំនួន​ជាង ១០​ នាក់ និង​មាន​អ្នក​ជា​សះស្បើយ​ជាង ​១០ ​នាក់​ដូច​គ្នា ខណៈ​​មាន​អ្នក​ស្លាប់​ចំនួន​ម្នាក់ ដែល​អ្នកនេះ​មិន​បាន​ចាក់​វ៉ាក់​សាំង​បង្ការ​កូ​វីដ ១៩ ​ឡើយ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​ នៅ​ព្រឹក​ថ្ងៃទី២៧​ខែធ្នូ ឆ្នាំ២០២១ បាន​ឱ្យដឹ​ថា ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ១៩បន្ថែម​ចំនួន១៥​នាក់ដែល​សុទ្ធតែជា​ករណី​វីរុស​ប្រភេទ​ថ្មី​អូ​មី​ក្រុងនិង​មាន​អ្នកជា​សះស្បើយ​ចំនួន១៣នាក់​ផងដែរ។​ករណី​រកឃើញ​ថ្មី​នេះមិនមាន​ករណី​ឆ្លង​សហ​គមន៍​ទេប៉ុន្តែ​ជា​អ្នកដំណើរ​ពី​បរទេស​ទាំង​១៥​នាក់​តែម្តង​។

គិត​ត្រឹម​ព្រឹក ថ្ងៃទី២៧​ខែធ្នូ ឆ្នាំ២០២១ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ១៩​សរុប​ទូទាំង​ប្រទេស​ចំនួន ​១២០ ៤៦៤ នាក់​ អ្នកជា​សះ​ស្បើយ​ចំនួន ១១៦ ៨៧៤នាក់ និង​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ ៣ ០០៩នាក់៕

អត្ថបទដែលជាប់ទាក់ទង