ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអញ្ញើញជាគណៈអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើកទី២ ជូនសម្បទានិកក្នុងឃុំគោលដៅទាំង៥ របស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី២ (LASED II) ខេត្តក្រចេះ
ក្នុងឱកាសពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើកទី២ ជូនសម្បទានិកក្នុងឃុំគោលដៅទាំង៥ របស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី២ (LASED II) ខេត្តក្រចេះឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខ និងការលំបាកខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋយើងនៅទូទាំងប្រទេស។
នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ៖ ការទទួលបានាពេលនេះគឺជាការតម្រង់ទិសដល់បងប្អូនសម្បទានិកដើម្បីធ្វើឲ្យកម្រិតមុខរបបនិងជីវភាពប្រចាំថ្ងៃមានការរីកចម្រើនបន្ថែមទៀត ហើយការទទួលបានដីនាពេលនេះគឺឲ្យបងប្អូនមានទ្រព្យជាកម្មសិទ្ធិស្រប់ច្បាប់ក្នុងការប្រើប្រាស់អាស្រ័យផលដូចពលរដ្ឋដទៃទៀតដែល ដែលនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កម្រិតជីវភាព និងបន្ថយភាពក្រីក្រ។
ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរដល់អាជ្ញាធរខេត្ត ជាពិសេសមន្រ្តីមានសមត្ថកិច្ចដែលបានស្វិតស្វាញក្នុងការស្រាវជ្រាវដោះស្រាយទំនាស់ និងប្រគល់ដីជូនប្រជាពលរដ្ឋមុខសញ្ញាដែលខ្វះខាតទទួលបានដីពិតប្រាកដ ប្រកបដោយនីតិវិធី និងតម្លាភាព និងការកសាងហេដ្ឋារចនាសម្ព័ន ការរក្សាសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់សម្តេចតេជោ ដោយនយោបាយឈ្នះឈ្នះ និងបានស្នើសុំដល់បងប្អូនសម្បទានិក មិនត្រូវលក់ដីរបស់ខ្លួនទៅឲ្យអ្នកដទៃនោះទេ គឺត្រូវខិតខំប្រកបរបបបង្ករបង្កើនផលដាំដុះប្រកបដោយការយកចិត្តទុកដាក់ទទួលខុសត្រូវ ដើម្បីយកផលិតផល ឬទិន្នផលដែលផលិតបានទាំងនោះមករកបំពេញប្រាក់ចំណូលប្រចាំថ្ងៃ ដោយមិនចាំបាច់ពឹងផ្អែកមកលើគម្រោងឡើង៕