រដ្ឋបាលរាជធានីសាងសង់រូបសំណាក អប្សរា ធ្វើអំពីថ្មភក់ នៅចំកណ្តាលរង្វង់មូលខាងលិចស្ពានព្រែកព្នៅ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងសាងសង់រូបសំណាក អប្សរា ធ្វើអំពីថ្មភក់ ស្ថិតនៅចំកណ្តាលរង្វង់មូលខាងលិចស្ពានព្រែកព្នៅ ដែលមានលក្ខណៈដូចខាងក្រោម ៖
-កំពស់សរុបពីផ្លូវបេតុង ដល់លេី ៨.៥ម៉ែត្រ
-កំពស់រូបចម្លាក់ ៥.៩ ម៉ែត្រ
-កំពស់ក្បាច់ផ្កាពីលេីអប្សរា ០.៥ម៉ែត្រ
-កំពស់ជេីងទម្រ ១.៥ ម៉ែត្រ
-ខឿនកំរាល ២ ជាន់ កំពស់សរុប ០.៦ម៉ែត្រ
-ទទឹងចម្លាក់ ២.៥ម៉ែត្រ
-តម្លេីងភ្លេីងហ្វា LED ចំនួន ៤ហ្វា
-តម្លេីងបង្គោលភ្លេីងបំភ្លឺសួន ចំនួន ៤ដេីម
-តម្លេីងបង្គោលភ្លេីងទាបបំភ្លឺថ្មេីរជេីងចំនួន ១៦ដេីម
-ដាំផ្កាលំអព័ទ្ឋជុំវិញរូបសំណាក ៕
អត្ថបទដែលជាប់ទាក់ទង