សេដ្ឋកិច្ចមានលទ្ធភាពបន្តលូតលាស់ក្នុងបរិយាកាស ដែលកំពុងប្រែប្រួល និងមានការប្រកួតប្រជែងខ្ពស់ ប្រទេសកម្ពុជាត្រូវការអ្នកដឹកនាំដែលមានចំណេះដឹងខ្ពស់ពីវិស័យសេដ្ឋកិច្ចទំនើប ដើម្បីបន្តវេន
សេដ្ឋកិច្ចសកលលោកកំពុងជួបនូវការផ្លាស់ប្ដូរប្រកបដោយភាពស្មុគស្មាញ ដោយសារអន្ដរទំនាក់ទំនង និងដំណើរឈានមកដល់នៃបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាស្នូល។
ក្នុងបរិបទការស់នៅបែបគន្លងថ្មីនេះ ដើម្បីឱ្យសេដ្ឋកិច្ចមានលទ្ធភាពបន្តលូតលាស់ក្នុងបរិយាកាស ដែលកំពុងប្រែប្រួល និងមានការប្រកួតប្រជែងខ្ពស់ទាំងនយោបាយ និងសេដ្ឋកិច្ចបែបនេះ ប្រទេសកម្ពុជាត្រូវការអ្នកដឹកនាំដែលមានចំណេះដឹងខ្ពស់ពីវិស័យសេដ្ឋកិច្ចទំនើប។ ជាមួយនឹងសញ្ញាបត្របរិញ្ញាបត្រ ជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ New York និង សញ្ញាបត្របណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Bristol បណ្ឌិត ហ៊ុន ម៉ាណែត មានគុណវុឌ្ឈ និងបំណិនគ្រប់គ្រាន់ ក្នុងការដឹកនាំកម្ពុជាក្នុងរបៀបមួយ ដែលអាចទាញយកប្រយោជន៍បានយ៉ាងប្រសើរពីសកលភាវូបនីយកម្មសេដ្ឋកិច្ច និងអាចដាក់ចេញនូវយុទ្ធសាស្ត្រសម្រាប់ការប្រឈមណាមួយ ដែលអាចកើតមានឡើង ៕ អរគុណសន្តិភាព