ពិធីបុណ្យព្រហ្មទាន ដែលជាទឹកព្រះទ័យប្រកបដោយនាយកធម៌និងព្រហ្មវិហារធម៌ដ៏ប្រពៃថ្លៃថ្លារបស់ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ប្រគេននិងជូននូវសំភារៈសិក្សា និងបច្ច័យបួន ដល់មន្រ្តី បុគ្គលិក សាស្ត្រាចារ្យ សមណនិស្សិត និស្សិត នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
ខេត្តបាត់ដំបង៖ ពិធីបុណ្យព្រហ្មទាន ដែលជាទឹកព្រះទ័យប្រកបដោយនាយកធម៌និងព្រហ្មវិហារធម៌ដ៏ប្រពៃថ្លៃថ្លារបស់ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការរងទទួលបន្ទុកអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ប្រគេននិងជូននូវសំភារៈសិក្សា និងបច្ច័យបួន ដល់មន្រ្តី បុគ្គលិក សាស្ត្រាចារ្យ សមណនិស្សិត និស្សិត នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះឧត្តមប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ និងសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ នៅថ្ងៃចន្ទ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២១។
ក្នុងពិធីនេះ មានការនិមន្តនិងអញ្ជើញចូលរួមពី ព្រះមន្ត្រីសង្ឃខេត្ត/ក្រុងទាំងពីរគណៈ លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ លោកអភិបាលក្រុងបាត់ដំបង និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ៚ សូមត្រេកអរអនុមោទនាពិធីបុណ្យព្រហ្មទាន និងសេចក្តីល្អទាំងអស់គ្នា ៚