សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងក្នុងនាមប្រធានអាស៊ាន បានទៅដល់ទីក្រុងណៃពិដោដោយសុវត្ថិភាពហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ

ភ្នំពេញ៖ នៅវេលាម៉ោង១០:១០នាទីព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់អំណោយមនុស្សធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារួចហើយ ដើម្បីជាការរួមចំណែក​ជួយដល់ប្រជាជនមីយ៉ាន់ម៉ា ក្នុងការទប់ស្កាត់ការរីករាលដាល​ជំងឺកូវីដ-១៩។ សម្តេចបានប្រគល់ម៉ាសជាង ៣លាន និងបរិក្ខារពេទ្យដែលជាជំនួយរបស់កម្ពុជា​ជូនមិត្តភូមា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ​ប្រគល់សម្ភារៈបរិក្ខាវេជ្ជសាស្រ្ត ដែលជាអំណោយរបស់​រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនដល់ ប្រទេសមីយ៉ាន់ម៉ា។

គូសបញ្ជាក់ផងដែរថា អំណោយជាសម្ភារៈបរិក្ខាវេជ្ជសាស្រ្ត ពីរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជា​ណាចក្រកម្ពុជា ជូនសាធារណ:រដ្ឋសហភាពមីយ៉ាន់ម៉ា រួមមាន ម៉ាសចំនួន៣លានម៉ាស់ ម៉ាស់N95 ចំនួន ២សែនម៉ាស់ វ៉ែនតាការពារចំនួន១សែន សម្លៀកបំពាក់សុវត្ថិភាព PPE ចំនួន៣ម៉ឺន របាំងការពារមុខ ចំនួន៣ម៉ឺន ស្បែកជើងកវែង ចំនួន ៣ពាន់គូរ ម៉ាសុីនជំនួយដល់ការដកដង្ហើម ចំនួន ៥០គ្រឿង ម៉ាសុីនតាមដានសញ្ញាជីវិត ចំនួន ៥០គ្រឿង និងម៉ាសុីនផលិតអុកហ្សីសែនស្វ័យប្រវត្តិ ចំនួន ៥០គ្រឿងផងដែរ ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង