រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវកៅស៊ូ ប្រវែង ៤,៤គីឡូម៉ែត្រ និងបើកការរដ្ឋានស្ថាបនាបន្តផ្លូវកៅស៊ូ ប្រវែង ៦,៥គីឡូម៉ែត្រ​ ស្ថិតក្នុងស្រុកបុរីអូរស្វាយសែនជ័យ​

ខេត្តស្ទឹងត្រែង៖ នាព្រឹក​ថ្ងៃសុក្រ ទី៧ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្ដម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវកៅស៊ូ DBST ប្រវែង ៤,៤គីឡូម៉ែត្រ និងបើកការដ្ឋានស្ថាបនាបន្តផ្លូវកៅស៊ូ DBST ប្រវែង ៦,៥គីឡូម៉ែត្រ​ ស្ថិតក្នុងស្រុកបុរីអូរស្វាយសែនជ័យ​ ខេត្តស្ទឹងត្រែង។
ក្នុងពិធីនេះបានរួមដំណើរដោយសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំស្រុកបុរីអូរស្វាយសែនជ័យ ព្រមទាំងមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ២០០នាក់។
មានប្រសាសន៍ក្នុងពិធីនេះឯកឧត្តម ស្វាយ សំអ៊ាង បានបញ្ជាក់ថា៖ នេះជាសមិទ្ធិផលដ៏សំខាន់មួយទៀត ដែលស្រុកបុរីអូរស្វាយសែនជ័យ ក៏ដូចខេត្តស្ទឹងត្រែង ទទួលបានជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់​ជូន​ដល់ប្រជាពលរដ្ឋតាមរយៈតាមរយៈមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋមូលដ្ឋានក្នុងការធ្វើដំណើរ នឹង ដឹកជញ្ជូនដំណាំ កសិផល របស់ពួកគាត់៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង