បិទការប្រកួតបាល់ទាត់និងបាល់បោះថ្នាក់ខេត្តបន្ទាយមានជ័យឆ្នាំ២០២២ ដើម្បីអបអរទិវាជ័យជម្នះ៧មករា
ខេត្តបន្ទាយមានជ័យ៖ មន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យកាលពីល្ងាចថ្ងៃទី០៩បានប្រារព្ធបិទការប្រកួតបាល់ទាត់និងបាល់បោះថ្នាក់ខេត្តបន្ទាយមានជ័យឆ្នាំ២០២២ ដើម្បីអបអរទិវាជ័យជម្នះ៧មករា (៧មករា១៩៧៩-០៧មករា២០២២ ) ។ កម្មវិធីប្រកួតបានធ្វើនៅរៀងរាល់ចុងសប្តាហ៍ចាប់តាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ដល់ល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ នៅលើទីលាននាវិទ្យាល័យសម្តេចឪ សួនមាន ជ័យ និងសាលាបឋមសិក្សាភ្នំបាក់ ដែលស្ថិតនៅកណ្តាលក្រុងសិរីសោភ័ណ ។
ចំពោះកម្មវិធីបិទការប្រកួតបានធ្វើនៅទីលាលបាល់ទាត់នាវិទ្យាល័យឪ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងចូលរួមដោយលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោកឧត្តមអគ្គានុរក្សថ្នាក់ទី២ អ៊ុង ស៊ីផាន លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ។
លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ លោកមេបញ្ជាការរង ស្នងការរង លោកអភិបាលក្រុងសិរីសោភ័ណ និងប្រតិភូកីឡា កីឡាករ កីឡាការិនី អ្នកគាំទ្រយ៉ាងច្រើនកុះករ ។
លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យនិងជាប្រធានគណកម្មការបច្ចេកទេសនៃការប្រកួតបានអោយដឹងថា: ក្រុមកីឡាករ កីឡាការិនី ដែលបានចុះឈ្មោះចូលរួមប្រកួតមានចំនួន៤២ក្រុម។
ក្នុងនោះវិញ្ញាសាបាល់ទាតបុរសចំនួន៣៥ក្រុម បាល់ទាត់នារី ២ក្រុមនិងបាល់បោះបុរស ៥ក្រុម ។
ក្នុងនោះ ក្រុមបាល់ទាត់មាន ៣៧ក្រុម ដែលបែងចែកជា កុមារអាយុក្រោម១៣ឆ្នាំ មាន៣ក្រុម។យុវជនអាយុក្រោម១៦ឆ្នាំ មាន៩ក្រុម យុវជនអាយុ១៨ឆ្នាំមាន៦ក្រុម ។
មហាជន(បុរស)មាន១២ក្រុម មហាជន(នារី) មាន២ក្រុមនិងវ័យចំណាស់លើស៣៥ឆ្នាំ មាន៥ក្រុម ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបនកទាយមានជ័យមានប្រសាសន៍កោតសរសើរនិងអបអរជាមួយមន្ទីរអប់រំ យុវជននិងកីឡខេត្តបន្ទាយមានជ័យ ដែលបានរៀបចំ និងចាត់ចែងនូវព្រឹត្តិការណ៍ការប្រកួតបាល់ទាត់និងបាល់បោះ ថ្នាក់ខេត្តបន្ទាយមានជ័យ ឆ្នាំ២០២២ ដើម្បីអបអរទិវាជ័យជម្នះ៧មករា ខួបលើកទី៤៣នេះ ។
លោក អ៊ុំ រាត្រី បានបន្តថា: ស្មារតីស្រឡាញ់ រាប់អានគ្នាជាបងប្អូន សាមគ្គីភាពរវាងកីឡាករ/ការិនី រវាងក្រុមនិងក្រុមកាន់តែមា សារ:សំខាន់ថែមទៀត ពិសេស នៅពេលនេះ ក្មួយៗកំពុងសិក្សាពីបច្ចេកទេសនៃការលេង ក៏ដូចជាត្រៀមអបអរសាទរនូវកីឡាស៊ីហ្កេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
សូមបញ្ជាកថា នៅចុងបញ្ចប់មានការប្រគល់ពាន គ្រឿងបន្តោងនិងរង្វាន់ជាទឹកប្រាក់ដល់ជ័យលាភីតាមលំដាប់ផងដែរ ៕ អរគុណសន្តិភាព