ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៣៤នាក់​ ឆ្លងសហគមន៌​ ​​១០នាក់ នាំចូល​ ២៤នាក់ អ្នកជាសះស្បេីយ​ ១១នាក់​​​​​​​​​​​​​​​ មិនមានអ្នកស្លាប់ថ្មី​ទេ

គិតត្រឹមថ្ងៃទី១១ ខែមករា​ ឆ្នាំ២០២១​ ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៣៤នាក់​ (ឆ្លងសហគមន៌​ ​​១០នាក់ នាំចូល​ ២៤នាក់) និងមានជាសះស្បេីយ​ ១១នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១២០៦៧០នាក់​​​​​​​​​​​​​​ អ្នកជាសះស្បេីយសរុប​កេីន​ ១១៧០៣៤នាក់​​​​​​​​​​​​​​​​​ មិនមានអ្នកស្លាប់ថ្មី​ទេ​ សរុប​ស្លាប់ ៣០១៥នាក់ ។
សូមបន្តអនុវត្តន៌​​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ២៧៧៦៤៧៦ ស្មេីនឹង​ ១៦៤២៨៨ក្នុង១លាននាក់​ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង