លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបន្តដំណើរមកកាន់ខេត្តបាត់ដំបង ជាបន្តទៀតដើម្បីត្រួតពិនិត្យមើលទីតាំងចាក់វ៉ាក់សាំងមួយចំនួន និងជួបសំណេះសំណាល និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ
ខេត្តបាត់ដំបង៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងក្រុមការងារក្រសួងសុខាភិបាល បានបន្តដំណើរមកកាន់ខេត្តបាត់ដំបង ជាបន្តទៀតដើម្បីត្រួតពិនិត្យមើលទីតាំងចាក់វ៉ាក់សាំងមួយចំនួន និងជួបសំណេះសំណាល និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋអោយនាំគ្នាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយបានគ្រប់ៗគ្នា ក៏ដូចជាចូលរួមថែរក្សានូវអនាម័យ និងគោរពពាក្យស្លោក ៣កុំ ៣ការពារ។