«សម្តេចម៉ែ ព្រះរាជទានព្រះរាជទ្រព្យ ៥មុឺនដុល្លារ ជូនប៉ុស្ដិ៍​សុខភាព​សម្ដេចព្រះមហាសង្ឃរាជ​ បួរ​ គ្រី​ ព្រះករុណា​ ព្រះមហាក្សត្រ​សីហមុនី»

ខេត្តកណ្តាល៖ នាវេលាព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ២០២២ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមព្រះរាជតម្រិៈដង្ហែតាមព្រះរាជគំរូវីរភាពដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្នុងព្រះរាជហឫទ័យទុកដាក់ជានិច្ចអំពីសុខមាលភាពនៃការរស់នៅរបស់កូនចៅប្រជានុរាស្រ្ត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាមនូវព្រះរាជអំណោយជាព្រះរាជទ្រព្យដ៏ថ្លៃថ្លាចំនួន ៥មុឺនដុល្លារអាមេរិក ជូនដល់ប៉ុស្ដិ៍​សុខភាព​សម្ដេចព្រះមហាសង្ឃរាជ​ បួរ​ គ្រី​ ព្រះករុណា​ព្រះមហាក្សត្រ​សីហមុនី​ ដែល​ជាទីកន្លែង​ផ្ដល់​សេវា​ពិនិត្យ​ព្យាបាល​ ដល់ពុទ្ធបរិស័ទគ្រប់ទិសទី​​ ដោយឥតគិតថ្លៃ​ ស្ថិត​ក្នុង​បរិវេណ​វត្ដព្រះឥន្ទសាមគ្គីធម៌​ ភូមិ​​ត្រពាំងក្រពេី​ ឃុំក្រាំងម្កាក់​ ស្រុក​អង្គស្នួល​ ខេត្ត​កណ្ដាល​ ៕

អត្ថបទដែលជាប់ទាក់ទង