ក្រោមអធិបតីភាព លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយស្ដីពី«វិធីបង្ការ ការពារ ទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់»ដល់សហគមន៍តំបន់ការពារធម្មជាតិទេសចរណ៍អាងត្រពាំងថ្មនិងឧទ្យានុរក្ស
ខេត្តបន្ទាយមានជ័យ៖ មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ សហការជាមួយក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ នៃក្រសួងបរិស្ថាននាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយ ស្ដីពី«វិធីបង្ការ ការពារ ទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់»ដល់សមាគមន៍តំបន់ការពារធម្មជាតិទេសចរណ៍អាងត្រពាំងថ្ម និងឧទ្យានុរក្ស ក្រោមអធិបតីភាព លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារលុបបំបាត់ ជំងឺគ្រុនចាញ់ គ្រុនឈាម និងដង្កូវព្រូន ក្រសួងបរិស្ថាន និងលោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ ។
ក៏មានអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរព័ត៌មានខេត្ត មន្ទូីរបរិស្ថាន មន្ទីរសង្គមកិច្ច មន្ទីរកិច្ចការនារី អភិបាលស្រុកភ្នំស្រុក និងសមាជិកគណៈកម្មការសាខាសហគមន៍នារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន និងសមាជិកក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់គ្រុនឈាម និងដង្កូវព្រូន ក្រសួងបរិស្ថាន ព្រមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធ លោកមេឃុំប៉ោយចារ មន្ត្រីឧទ្យានុរក្ស បណ្ដាញសហគមន៍ និងសមាជិកគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិទេសចរណ៍អាងត្រពាំងថ្ម និងភូមិកូនខ្លែង ។
កម្មវិធីធ្វើនៅនៅទីស្នាក់ការតំបន់ការពារទេសភាពអាងព្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យមានតំបន់ការពារធម្មជាតិចំនួន១០កន្លែង មានផ្ទៃដីសរុប៥៨.៧៩៥ហិចតា ដែលរួមមាន៖
១-តំបន់ការពារទេសភាពបន្ទាយឆ្មារ
២-តំបន់ការពារទេសភាពរនាមដូនសំ
៣-តំបន់ការពារទេសភាពអាងត្រពាំងថ្ម
៤/តំបន់ការពារធម្មជាតិថ្នាក់ខេត្តរហាលកេះ(អាវៀន)
៥-តំបន់បេតិកភ័ណ្ឌធម្មជាតិភ្នំព្រះ-ភ្នំវែង
៦-តំបន់បេតិកភ័ណ្ឌធម្មជាតិភ្នំយាយសំ
៧-តំបន់បេតិកភ័ណ្ឌធម្មជាតិភ្នំព្រះនេត្រព្រះ
៨-តំបន់បេតិកភ័ណ្ឌធម្មជាតិភ្នំបាក់
៩-តំបន់បេតិកភ័ណ្ឌធម្មជាតិភ្នំស្វាយ
១០-តំបន់បេតិកភ័ណ្ឌធម្មជាតិភ្នំជញ្ជាំងនិងរបៀងអភិរក្សជីវចម្រុះឧត្តរ ។
១-តំបន់ការពារទេសភាពបន្ទាយឆ្មារ
២-តំបន់ការពារទេសភាពរនាមដូនសំ
៣-តំបន់ការពារទេសភាពអាងត្រពាំងថ្ម
៤/តំបន់ការពារធម្មជាតិថ្នាក់ខេត្តរហាលកេះ(អាវៀន)
៥-តំបន់បេតិកភ័ណ្ឌធម្មជាតិភ្នំព្រះ-ភ្នំវែង
៦-តំបន់បេតិកភ័ណ្ឌធម្មជាតិភ្នំយាយសំ
៧-តំបន់បេតិកភ័ណ្ឌធម្មជាតិភ្នំព្រះនេត្រព្រះ
៨-តំបន់បេតិកភ័ណ្ឌធម្មជាតិភ្នំបាក់
៩-តំបន់បេតិកភ័ណ្ឌធម្មជាតិភ្នំស្វាយ
១០-តំបន់បេតិកភ័ណ្ឌធម្មជាតិភ្នំជញ្ជាំងនិងរបៀងអភិរក្សជីវចម្រុះឧត្តរ ។
តំបន់ទាំងនោះ មានសក្តានុពលធនធានធម្មជាតិសម្បូរបែប វប្បធម៌ ប្រពៃណី ទេសចរណ៍ធម្មជាតិនិងប្រវត្តិសាស្រ្តក្នុងតិសាស្ត្រ ហើយគ្រប់គ្រងដោយសហគមន៍មានសមាជិក៤.០៤២ គ្រួសារ។
យោងតាមការណែនាំរបស់ក្រសួងបរិស្ថាន ដែលមានមន្ទីរបរិស្ថានខេត្តជាសេនាធិការ បានរៀបចំបណ្តាញសហគមន៍តំបន់ការពារធម្មជាតិបាន១ បណ្តាញនៅតំបន់ការពារទេសភាពបន្ទាយឆ្មារដើម្បីសម្របសម្រួលការដឹកនាំសហការជាមួយអាជ្ញាធរដែនដី ស្ថាប័នសមត្ថកិច្ចជំនាញនិងអ្នកពាក់ព័ន្ធដើម្បីធានានូវប្រសិទ្ធិភាពនៃការគ្រប់គ្រងធនធានធម្មជាតិសម្រាប់អ្នកជំនាន់ក្រោយ ។
លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារលុបបំបាត់ ជំងឺគ្រុនចាញ់ គ្រុនឈាម និងដង្កូវព្រូន ក្រសួងបរិស្ថាន មានប្រសាសន៍ថា:ក្រោមការដឹកនាំដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានខិតខំយ៉ាងសកម្មក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ជីវ:ចម្រុះ ប្រព័ន្ធអេកូឡូស៊ីក្នុងប្រទេស និងរួមទាំងខេត្តបន្ទាយមានជ័យផង អោយកាន់តែបានលទ្ធផលល្អប្រសើរ មានប្រសិទ្ធភាពនិងចូលរួមលើកកម្ពស់ជីវភាពពលរដ្ឋ បងប្អូនប្រជាសហគមន័មូលដ្ឋាន។
លោកជំទាវ ម៉ុម ថានី បានបន្តថា: ចំពោះការចែកជូននូវមុងជ្រលក់ថ្នាំនិងសម្ភារ:ប្រើប្រាស់ ស្បៀងអាហារ ជូនសមាជិកសហគមន៍តំបន់ការពារធម្មជាតិ តំបន់ការពារទេសភាពនិងតំបន់ផ្សេងទៀតដែលគ្រប់គ្រងដោយក្រសួងបរិស្ថាននិងដើម្បីបង្កើនសមត្ថភាពនិងចំណេះដឹងដល់គណ:កម្មការសហគមន៍ទាក់ទិននឹងវិធានការបង្ការ ទប់ស្កាត់ ការពារ ជម្ងឺគ្រុនចាញ់និងការថែទាំសុខភាពអនាម័យក្នុងជីវភាពរស់នៅប្រចាំថ្ងៃនិងក្នុងពេលបំពេញការងារ។
នេះក៏បង្ហាញអោយឃើញពីកិច្ចសហការរវាងក្រសួងបរិស្ថាននិងក្រសួងសុខាភិបាលក្នុងការចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រ ជាតិលុបបំបាត់ជម្ងឺគ្រុនចាញ់អោយអស់ពីកម្ពុជានៅឆ្នាំ២០២១ -២០២៥ របស់ក្រសួងសុខាភិបាល។
ជាងនេះទៅទៀត ការគៀងគររកថវិកា ការគាំទ្រពីគម្រោងអភិវឌ្ឍន៍ នានា ការស្តារព្រៃឈើឡើងវិញក្នុងតំបន់សហគមន៍។
ការចូលរួមកាត់បន្ថយផលប៉ះពាល់នៃជម្ងឺកូវីដ១៩ ការផ្តល់វគ្គបណ្តុះបណ្តាលស្តីពីកសិកម្មសរីរាង្គ របៀបធ្វើម្ហូបអាហារ ចាក់ស្មុគ្រ កន្ត្រក ការចិញ្ចឹមសត្វ ការចែកពូជសត្វចិញ្ចឹម ចែកពូជដំនាំ បន្លែ ឈើហូបផ្លែ ការរៀបចំតំបន់អេកូទេសចរណ៍ ដើម្បូីចូលរួមលើកកម្ពស់ជីវភាពសមាជិកសហគមន៍ ។
ការកាត់បន្ថយសម្ពាធលើការប្រើប្រាសធនធានធម្មជាតិនិងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិអោយកាន់តែមានប្រសិទ្ធភាពនិងនិរន្តភាព ។
សូមបញ្ជាក់ថា បន្ទាប់ពីចែកជូនសម្ភារ: ស្បៀងអាហារដល់សមាជិកសហគមន៍និងសៀវភៅសម្បត្តិធម្មជាតិ នៃប្រទេសកម្ពុជាដល់មន្ទីរ អង្គភាព អ្នកពាក់ព័ន្ធ ប្រតិភូក្រសួងបរិស្ថាននិងអាជ្ញាធរខេត្តបានទៅទស្សនាឆ្វេងយល់ពីការចិញ្ចឹមសត្វ ដាំដំណាំរបស់កសិករនៅភូមិសំបួរ ទស្សនាសិប្បកម្មតម្បាញសូត្រសហគមន៍សូត្រមាសខ្មែរ នៅភូមិត្រពាំងថ្មកណ្តាល របស់អ្នកស្រី ដាំ ស្រីមុំ និងប្រធានសហគមន៍ លោក ម៉ន សារឿន និងទស្សនាសហគមន៍កែច្នៃផលនេសាទធម្មជាតិនៅភូមិត្រពាំងថ្មលិច របស់អ្នកស្រី រាម ចំប៉ី អនុប្រធាននិងលោក តាំង សាខន ប្រធានសហគមន៍ទេសចរណ៍តំបន់ការពារធនធានធម្មជាតិអាងត្រពាំងថ្ម ៕