Detail Top Banner

ភោជនីយដ្ឋាន​The park មានទីតាំងនៅព្រៃប្រស់​ កំពុងតែមមាញឹកក្នុងការទទួលស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិ​ មកទទួលទានអាហារនៅភោជនីយដ្ឋានខ្លួន

ខេត្តកំពង់ធំ​​៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារពិសេសមួយជូនបងប្អូនជនរួមជាតិ​ ប្រកាសបិទបញ្ចប់ទាំងស្រុងនូវព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ដែលសម្តេចបានប្រសិទ្ធនាមថា «ព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ» ក្រោយមានការខិតខំប្រឹងប្រែងប្រយុទ្ធជាមួយមេរោគនេះអស់រយៈពេល១០ខែកន្លងមក ។​

ក្រោយពីសម្តេចតេជោ​ បានប្រកាសជាដំណឹងល្អមួយនេះទៅកាន់ប្រជាពលរដ្ឋហេីយនោះ​ គេសង្កេត​ឃេីញ​ថា​ ហាង​ ភោជនីយដ្ឋាន​ ទីតាំងកន្លែងទេសចរណ៍​ និងវិស័យជាច្រេីនក៏បានចាប់ផ្តេីមបេីកដំណេីរការឡេីងវិញ​ យ៉ាងគគ្រឹកគគ្រេង​ផងដែរ។

ក្រោយពីព្រឹត្តិការណ៍​ ២០កុម្ភៈ​ បានបិទបញ្ចប់គេសង្កេតឃេីញវិស័យជាច្រេីននៅកម្ពុជា​ បានចាប់ផ្តេីមក្រោក​ឡេីងមកវិញម្តងទៀត​ ជាពិសេសគឺវិស័យទេសចរណ៍​ ហេីយនៅក្នុងនោះគេចាប់អារម្មណ៍ពីចរាចរណ៍នៅលើផ្លូវជាតិ៦​ ដែលជាផ្លូវធ្វេីដំណេីរពីភ្នំពេញទៅកាន់តំបន់រមណីយដ្ឋានជាច្រេីន​ ជាពិសេសគឺខេត្តសៀមរាបតែម្តង។

បេីយើងធ្វេីដំណេីរពីភ្នំពេញទៅសៀមរាប​ គេសង្កេតឃេីញភោជនីយដ្ឋានជាច្រេីនបានបេីកព្រោងព្រាត​ ដេីម្បី​រង់ចាំទទួលភ្ញៀវជាតិ​ និងអន្តរជាតិ​ ។

ភោជនីយដ្ឋាន The park មានទីតាំងនៅព្រៃប្រស់​ ខេត្តកំពង់ធំ​ កំពុងតែមមាញឹកក្នុងការទទួលស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិ​ មកទទួលទានអាហារនៅភោជនីយដ្ឋានខ្លួន​ ដែលមានម្ហូបខ្មែររស់ជាតិឆ្ងាញ់ជាច្រេីនមុខ​ មានតម្លៃសមរម្យ​ និងមានជាលក្ខណ៍បូហ្វេជូនភ្ញៀវផងដែរ។

លោក ឈាន សុផល ដែលជាម្ចាស់ភោជនីយដ្ឋាន ឌឹផាក​ បានប្រាប់​ថា៖​ ភោជនីយដ្ឋាន ឌឺផាក យើងខ្ញុំមានលក់ម្ហូប ខ្មែ រ ចិន កាហ្វេ និងអាហារបរទេស គ្រប់ប្រភេទជាពិសេសនំបញ្ចុកសម្លរការី នឹងសម្លរខ្មែរ រស់ជាតិបែបសៀមរាប។

ភោជនីយដ្ឋាន ឌឹផាក មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ទល់មុខសាលាស្រុកកំពង់ស្វាយ ក្នុងឃុំព្រៃប្រស់ ពាក់កណ្តាលពីភ្នំពេញនិងសៀមរាប រង់ចាំទទួលភ្ញៀវជាតិនិងអន្តរជាតិ ចាប់ផ្តើមបើកម៉ោង​៨.៣០នាទី ព្រឹកដល់១០យប់រៀងរាល់ថ្ងៃ ហើយភោជនីយដ្ឋានយើងខ្ញុំក៏មានកន្លែងធំទូលាយ អាចទទួលភ្ញៀវបានពី២០០ទៅ៣០០នាក់ ដែលមានកន្លែងអង្គុយជាមួយនឹងបរិយាកាសល្អ ហើយក៏មានបន្ទប់ទឹកស្អាត អនាម័យល្អ ជាពិសេសមានចំណតឡានធំទូលាយ ផ្នែកខាងមុខនិងចម្ហៀងផងដែរ។

លោក ឈាន សុផល បន្តទៀតថា៖ ចំពោះអតិថិជនដែលបានចូលមកទទួលទានអាហារក្នុងភោជនីយដ្ឋាន ឌឹផាក គឺមិនខុសបំណងទេ ព្រោះភោជនីយដ្ឋានរបស់លោក អភិរក្សម្ហូបបែបខ្មែរច្រើនប្រភេទ ទៅតាមការណែនាំរបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហើយសម្រាប់អតិថិជន ពួកគាត់ក៏អាចជ្រើសរើស បែបជាលក្ខណៈមុខម្ហូប​ ប៊ូសហ្វេក៏បាន ជាមួយមុខម្ហូបរហូតទៅដល់១០មុខក្នុងតម្លៃសមរម្យ សម្រាប់អ្នកធ្វើដំណើរឆ្លងកាត់ ជាមួយក្រុមហ៊ុនដែលបានចុះកិច្ចសហប្រត្តិបត្រការណ៍ផងដែរ។

អ្វីដែលលោកចង់បាននោះគឺ ចង់អភិរក្សម្ហូបខ្មែរ នំបញ្ជុកសម្លការី និងនំបញ្ជុកសម្លប្រហើរខ្មែរ បែបអ្នកសៀមរាប ដែលជាមុខម្ហូបប្រចាំហាងផងដែរ ជាងនេះទៅទៀត មានភេសជ្ជៈ ដូចជាកាហ្វេដូងក្រអូប តែបៃតងទឹកដោះគោដូងក្រអូប ដែលជារស់ជាតិប្រចាំហាង ។

កាន់តែងាយស្រួលសម្រាប់អតិថិជន​ ទាក់ទងកក់ទីតាំងឬសេវាកម្មណាមួយនៅភោជនីយដ្ឋាន​ The park ជាពិសេសសំរាប់ថ្ងៃបុណ្យធំៗ​ ភោជនីយដ្ឋាន​ក៏មានបំរើអាហារបូសហ្វេផងដែរ​ អតិថិជនអាចកក់បានជាមួយនិងបន្ទប់ VIP តូចធំ ផងដែរ សូមទំនាក់ទំនងលេខ ០១៥ ២៧៧ ២០៩៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង