សមណសិស្សចំនួន ៣៧៧អង្គ បានចូលរួមប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ឆ្នាំ២០២១ ឆ្នាំ២០២២
ខេត្តបន្ទាយមានជ័យ៖ កាលពីព្រឹកថ្ងៃទី២២ និង២៣ ខែមករា ឆ្នាំ២០២២នេះ សមណសិស្សចំនួន ៣៧៧អង្គនាក់ បានចូលរួមប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ឆ្នាំ២០២១ ឆ្នាំ២០២២ ស្ថិតនៅសាលាពុទ្ធិកវិទ្យាល័យ សម្តេចជាសុីម ក្នុងវត្តស្វាយ ភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាមានជ័យ។ ពិធីប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សានេះមានការចូលរួម ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រះឧត្តមសីលញ្ញាណ ធុល សុធា រាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្តបន្ទាយមានជ័យ លោក បៀវ ថាន ប្រធានធម្មការសាសនាខេត្តបន្ទាយមានជ័យ និងក្រុមការងារជាច្រើននាក់ទៀតបានចូលរួមផងដែរ។
ក្នុងនោះលោកបៀវថាន បានមានប្រសាសន៍ថា ៖ការប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ឆ្នាំ២០២១ ឆ្នាំ២០២២នេះ មានសមណសិស្សចូលរួមប្រឡងចំនួន៣៧៧អង្គនាក់ មកពីក្រុង ស្រុក ទាំង៩ ក្នុងខេត្តបន្ទាយមានជ័យ មានចំនួន ១៦បន្ទប់។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា វិញ្ញាសាប្រឡងមានចំនួន៦ មុខវិទ្យា ១/វិញ្ញាបាលី ២/វិញ្ញាសាតែងសេចក្តី ៣/វិញ្ញាប្រវត្ត និងភូមិ ៤/វិញ្ញាសា ពុទ្ជវិន័យ.ពុទ្ធប្រវត្តិ ពុទ្ធសាសនា ៥/វិញ្ញាសាសរសេរតាមអាន ៦/វិញ្ញាសាគណិតវិទ្យា។
លោកបៀវថានបានបញ្ជាក់ទៀតថា៖សមណសិស្សដែលបានមកប្រឡងនេះត្រូវគោរពតាមគោលការណ៍មួយចំនួនដែលក្រសួងធម្មការបានកំណត់ ដូចជាហាមយកថង់យាម ទូរស័ព្ទដៃ ព្រមទាំងសំណៅឯកសារពាក់ព័ន្ធផ្សេងៗ មិនអនុញ្ញាតិឲ្យយកចូលក្នុងបន្ទប់ប្រឡងជាដាច់ខាត។
សមណសិស្សទាំងអស់ត្រូវរក្សាភាពស្ងៀមស្ងាត់ក្នុងពេលធ្វើកិច្ចការប្រឡង ហើយមិនត្រូវប្រឆាំងតវ៉ាដោយពាក្យសំដីអសុរោះទៅកាន់គណៈកម្មាធិការត្រួតពិនិត្យដែលដកហូតសម្ភារៈ ឬសំណៅឯកសារណាមួយផ្ទុយពីលក្ខណនៃការប្រឡងជាដាច់ខាត ហើយរាល់ចំលើយមិនត្រូវលប់ដោយទឹកស រឺធ្វើសញ្ញាសំគាល់ផ្សេងបេក្ខជននោះនិងត្រូវបានពិន្ទុសូន្យ។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា បេក្ខជនត្រូវអង្គុយតាមតុរៀងខ្លួនរួចបំពេញកិច្ចការលើក្រដាសកិច្ចការឲ្យបានត្រឹមត្រូវមុនយកទៅជូនអនុរក្ស។ពេលធ្វើកិច្ចការចប់ត្រូវចេញក្រៅបន្ទប់ប្រឡងមិនត្រូវឡូឡាក្នុងបន្ទប់ប្រឡងនាំឲ្យរំខានដល់បេក្ខជនដ៏ទៃទៀតឡើយ។
ក្នុងនោះលោកអ៊ុំរាត្រីបានមានប្រសាសន៍ថា សំរាប់ការប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ឆ្នាំ២០២១ ឆ្នាំ២០២២នេះក្រសួងធម្មការនិងសាសនាបានអនុញ្ញាតឲ្យមានការបើកដំណើរការឡើងវិញតាមសេចក្តីណែនាំលេខ២៤/២១ កធ ស.ស .ណន ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ដោយអនុវត្តតាមអនុសាសន៍នែនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងសេចក្តីជូនដំណឹងលេខ១៧៩/២១ អព.សជ ចុះថ្ងៃទី ២ខែធ្នូ ឆ្នាំ២០២១ ស្តីពីផែនការប្រឡងសម្រាប់ឆ្នាំសិក្សា២០២១.២០២២ របស់អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។
ក្នុងនោះឯកឧត្តម អ៊ុំ រាត្រីបានជំរុញឲ្យសមណសិស្សទាំងអស់ត្រូវយកកិច្ចទុកដាក់ក្នុងការប្រឡងឲ្យបានខ្ជាប់ខ្ជួនឲ្យបានចំណេះនៅក្នុងខ្លួនពិតៗដើម្បីប្រែក្លាយខ្លួនទៅជាធនធានមនុស្សដែលជាតិត្រូវការជាចាំបាច់មិនអាចខ្វះបាន។
គួបញ្ជាក់ផងដែរថា ការប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ឆ្នាំ ២០២១.២០២២នេះ មានរយៈពេល ២ថ្ងៃពេញ គីថ្ងៃទី២២ ដល់២៣ ខែមករា ឆ្នាំ២០២២ វាមានសារៈសំខាន់ណាស់ដើម្បីវាស់ស្ទង់និងបង្ហាញពីសមត្ថភាពប្រកបដោយគុណភាពខ្ពស់ដែលកើតចេញពីឆន្ទះនិងការព្យាយាមសិក្សារបស់ព្រះតេជគុណគ្រប់អង្គនាក់ សមតាមពាក្យទូន្មានរបស់ព្រះពុទ្ធជាម្ចាស់ ដែលបានបង្រៀនបរិស័ទព្យាយាមមោះមុតដើម្បីឆ្លងផុតភាពអវិជ្ជា៕