រដ្ឋបាលក្រុងសិរីសោភ័ណ សម្រេចដាក់វិធានការក្ដៅ លើក្រុមរថយន្តដឹកដី ដែលល្មើសនឹងការណែនាំ
ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ សាលាក្រុងសិរីសោភ័ណ បានចេញសេចក្តីណែនាំដល់ក្រុមហ៊ុន រថយន្តដឹកដី រួមមាន រថយន្តដឹកដីអត់គ្រប ដាក់លេីសទ្រុង បេីកលឿននៅប្រជុំជន ស៊ីផ្លេក្នុងទីប្រជុំជនជាដេីម។
លោក ហ៉ឹល រ៉ាយ៉ា សម្រេចដាក់វិធានការក្ដៅដូច្នេះ នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ ដើម្បីសម្រួលសណ្ដាប់ធ្នាប់ឡើងវិញនៅទីប្រជុំជនក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ដោយមានវត្តមានស្ថាប័នជំនាញ រួចមាន លោកឧត្ដមសេនីយ៍ ង៉ាន់ ចិន្ដា ស្នងការរងទទួលផែនសណ្ដាប់ធ្នាប់ លោក សុខ ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត លោកសុត វឌ្ឍនាប្រធានមន្ទីររ៉ែ និងថាមពល និងមន្ត្រីសមត្តកិច្ចជំនាញចូលរួម។
កិច្ចប្រជុំបានលើកយកប្រធានបទជាច្រើនមកពិភាក្សាដើម្បីរកចំណុចរួមមួយ ជាប្រយោជន៍សាធារណ:រួមមានពិនិត្យទៅលើអាជ្ញាប័ណ្ណកាយដី ( ហួសសពលភាព) ការដឹកដីលេីសទំងន់កំណត់ ហ៊ារខ្ជាក់លើដងផ្លូវ ដោយមិនគ្រប់តង់កៅស៊ូអោយបានត្រឹមត្រូវ បើកបរក្នុងល្បឿនលឿន ស៊ីផ្លេក្នុងទីប្រជុំជនពិសេស ខាងមុខសាលារៀនមន្ទីរពេទ្យ និងទីប្រជុំជនផ្សេងទៀត។
លោក ហ៉ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណមានប្រសាសន៍ថា៖ គណៈបញ្ជាការកងឯកភាពក្រុងសិរីសោភ័ណ បានចេញសេចក្តីប្រកាសនិងបទបញ្ជារយ៉ាងតឹងរឹងចំពោះ ក្រុមរថយន្តដឹកល្មើសនិងសេចក្ដីណែនាំរបស់សាលាក្រុងសិរីសោភ័ណ រួមមាន(រថយន្តដឹកដី និងរថយន្តដឹកទំនិញធន់ធ្ងន់) ជាច្រើនលើកច្រើនសារ ហើយបាន ឃាត់ទុករថយន្ថល្មើស និងផាកវិន័យផងដែរ។
តែជាទោះយ៉ាងណាក៏ដោយក្រុមរថយន្តមួយចំនួននៅតែបង្ករបទល្មើស គេចវេស ពីការដាក់កម្លាំងឃ្លាំមើលពីសមត្តកិច្ច ដដែលហើយលើកនេះ និងត្រូវផាកពិន័យនិងឃាត់ទុករថយន្តទ្វេរដង ទៅនិងការឃាត់និងផាកពិន័យ ពីពេលមុន។
ក្រោយពីជជែកពិភាក្សាកិច្ចប្រជុំបានសម្រេច៖ ទី១.ការចរសចរណ៍របស់រថយន្តដឹកដីនិងទំនិញផ្លូវលេខ១ មិនអនុញ្ញាតឲ្យឡានធ្វើចរាចរណ៍នោះទេ នាពេលថ្ងៃ ដោយបង្វែទៅផ្លូវលេខ៥ និងលេខ៦ ទី២.អនុវត្តរថយន្តកែច្នៃ ទី៣.ដឹកដីគ្រប់មិនត្រឹមត្រូវ ទី៤.ផាកពិន័យលើការដឹកលេីសទំងន់ ទី៥.កំណត់ល្បឿន ក្រោម ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ទី៦.ចំណុះដីឲ្យដាក់ ១,៥ទៅ ២សង់ទីម៉ែត្រ ក្រោមទ្រុង ត្រួតពិនិត្យ ឯកសាររយន្តនិងអ្នកបើកបរជាដេីម៕ អរគុណសន្តិភាព