ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគាំពារបរិស្ថានធ្វើសន្និសីទសារព័ត៌មានដើម្បីផ្សព្វផ្សាយពី«ផែនការខ្យល់ស្អាតកម្ពុជា»

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគាំពារបរិស្ថានធ្វើសន្និសីទសារព័ត៌មានដើម្បីផ្សព្វផ្សាយពី«ផែនការខ្យល់ស្អាតកម្ពុជា» ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការក្រោមឱវាទក្រសួងបរិស្ថាន និងអ្នកសារព័ត៌មានជាច្រើនរូបទៀតនៅទីស្តីការក្រសួងបរិស្ថាន។
ផែនការខ្យល់ស្អាតកម្ពុជាជាអ្វី?
ផែនការខ្យល់ស្អាតកម្ពុជា ជាឯកសារយុទ្ធសាស្រ្តជាតិសំដៅកំណត់សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលខ្យល់នៅប្រទេសកម្ពុជា។
 ឯកសារជាយុទ្ធសាស្រ្តនេះបានផ្តល់នូវទិដ្ឋភាពសំខាន់ៗ រួមមាន ស្ថានភាពគុណភាពខ្យល់​ (បច្ចុប្បន្ននិងនិន្នាកាក្នុងឆ្នាំ២០៣០) ប្រភពបំពុលខ្យល់សំខាន់ៗ លិខិតបទដ្ឋាន​គតិយុត្ត និងវិធានការកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលបរិយាកាសតាមវិស័យ ហើយជាលើកទីមួយហើយដែលការបញ្ចេញសារធាតុបំពុលបរិយាកាស បង្កផលប៉ះពាល់ដល់សុខភាពត្រូវបានវាស់វែងក្នុងកម្រិតជាតិ និងវិធានការកាត់បន្ថយការបំពុលបរិយាកាសត្រូវបានដាក់អនុវត្ត ក្នុងគោលបំណងលើកកំពស់គុណភាពខ្យល់ ការពារសុខភាពសាធារណៈ និងបរិស្ថាន​ ត្រូវបានកំណត់ជាក់លាក់។ រូបភាពដោយ ឆែម ចាន់ធឿន
អត្ថបទដែលជាប់ទាក់ទង