លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងឯកឧត្តម បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាសាធារណរដ្ឋឥណ្ឌាលើកទី៧៣

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងឯកឧត្តម បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាសាធារណរដ្ឋឥណ្ឌាលើកទី៧៣។
ក្នុងនាមតំណាងឱ្យរាជរដ្ឋាភិបាល នៅក្នុងពិធីនោះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានថ្លែងនូវសារអបអរសាទរចំពោះសាធារណរដ្ឋឥណ្ឌា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រទេសឱ្យក្លាយទៅជាប្រទេសឧស្សាហកម្មធំបំផុត នៅក្នុងពិភពលោក។
លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានបញ្ជាក់ថា ឆ្នាំនេះក៏ជាខួបលើកទី៧០ឆ្នាំនៃកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងកម្ពុជា និងសាធារណរដ្ឋឥណ្ឌាទៅលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដែលតម្លៃនៃកិច្ចសហប្រតិបត្តិការនេះក្លាយជាឧត្តមប្រយោជន៍ដល់កម្ពុជា ក៏ដូចជាប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។
នៅក្នុងឱកាសនោះ លោកជំទាវ Dr. Devyani Uttam Khobradade ឯកអគ្គរដ្ឋទូតឥណ្ឌា បានបញ្ជាក់ថាកម្ពុជាគឺជាមិត្តជិតស្និទ្ធិ និងជាដៃគូរសហប្រតិបត្តិការដ៏សំខាន់លើកិច្ចអភិវឌ្ឍន៍ ហើយក៏នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀតដើម្បីនាំមកនូវអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋរបស់ប្រទេសទាំងពីរ ៕​ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង