ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត ចូលរួមពិធីបុណ្យផ្កាប្រាក់សាមគ្គីបញ្ចុះបឋមសិលា​សាងសង់ដងទង់ព្រះវិហារ សម្ពោធឆ្លងសមិទ្ធផលនានា និងរាប់បាតប្រគេនព្រះសង្ឃចំនួន១០០អង្គនៅវត្តទួលល័ក្ខ

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃអាទិត្យ ១៣ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត និងលោក គាត ហ៊ុល អភិបាលក្រុង រួមទាំងក្រុមការងារ និងពុទ្ធបរិស័ទចំណុះជើងវត្តបានចូលរួមពិធីបុណ្យផ្កាប្រាក់សាមគ្គីបញ្ចុះបឋមសិលា​សាងសង់ដងទង់ព្រះវិហារ សម្ពោធឆ្លងសមិទ្ធផលនានា និងរាប់បាតប្រគេនព្រះសង្ឃចំនួន១០០អង្គនៅវត្តទួលល័ក្ខ ហៅវត្តទួលពង្រ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕
អត្ថបទដែលជាប់ទាក់ទង