សមត្ថកិច្ចនឹងចុះត្រួតពិនិត្យការបង់ពន្ធលើយានយន្ត ចាប់ពីថ្ងៃស្អែកតទៅ
យោងតាមសេចក្ដីជូនដំណេឹងរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលទទួលបាន ស្ដីពីការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ ផ្អែកតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាពេលកន្លងមក។
សេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២តទៅ អាជ្ញាធរនឹងចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ នៅតាមគោលដៅមួយចំនួនលើកំណាត់ផ្លូវសំខាន់ៗនៃរាជធានី-ខេត្ត។
ក្នុងករណីដែលម្ចាស់យានយន្តខកខានមិនបានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំ២០២១កន្លងទៅ សូមមេត្តារួសរាន់អញ្ជើញប្រកាសបង់ពន្ធ និងបង់ប្រាក់ពិន័យតាមច្បាប់ជាធរមានអគ្គនាយកដ្ឋានពន្ធដារឬនៅតាមសាខាពន្ធដាខេត្ត-ខណ្ឌ ឬតាមធនាគាដៃគូ។
សូមម្ចាស់យានជំនិះទាំងអស់ដែលជាប់កាតព្វកិច្ចបង់ពន្ធ យកចិត្តទុកដាក់គោរពកាតព្វកិច្ចសារពើពន្ធ និងមេត្តារួសរាន់ទៅបង់ពន្ធឲ្យទាន់ពេលវេលា៕ អរគុណសន្តិភាព