ទីបំផុត លោក បេន និងក្រុមគ្រួសារ ត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា រាជានុញ្ញាតផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីកម្មជាចង្កោមគ្រួសារ

យោងតាម សេចក្តីក្រាបបង្គំទូលថ្វាយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារ ដល់លោក ដាវិស បេន យ៉ូសេប។

នេះគឺជាការទទួលស្គាល់នូវការលះបង់កម្លាំងកាយ កម្លាំងចិត្តរបស់លោក ដាវិស បេន យ៉ូស​សែប ជាជនជាតិអាមេរិកាំង និងក្រុមគ្រួសារសរុបចំនួន ៤នាក់ ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ។

ការចូលរួមការពារនិងអភិរក្សធនធានធម្មជាតិរបស់លោក និងក្រុមគ្រួសារជាមួយក្រសួងបរិស្ថាន ប្រកប ដោយភាពស្មោះត្រង់ ការទទួលខុសត្រូវខ្ពស់ និងតម្កល់ផលប្រយោជន៍ធនធានធម្មជាតិជាធំ។ នេះគឺជាការតប ស្នងនិងការកោតសរសើរ លើកទឹកចិត្តចំពោះអ្នកស្រឡាញ់ធានធានធម្មជាតិ និងបរិស្ថានពិតប្រាកដ ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង