កិច្ចប្រជុំពិភាក្សាដោយផ្ទាល់ និងតាមអនឡាញ (Zoom) ស្តីពី «ការត្រៀមរៀបចំកិច្ចពិភាក្សាដើម្បីឈានឆ្ពោះទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២២» ខាងមុខ

ក្រុមប្រតិបត្តិ នៃក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្ងៃអង្គារ ទី ១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំពិភាក្សាដោយផ្ទាល់ និងតាមអនឡាញ (Zoom) ស្តីពី «ការត្រៀមរៀបចំកិច្ចពិភាក្សាដើម្បីឈានឆ្ពោះទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២២» ខាងមុខនេះ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការដឹកនាំពី លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងអញ្ជើញចូលរួមពីលោកជំទាវ សាស្ត្រាចារ្យ ទុង រដ្ឋាវី ជាគណៈទីប្រឹក្សា និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកានៃក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សរុបចំនួន ១១នាក់។
បន្ទាប់ពីបានពិភាក្សា ពិគ្រោះយោបល់ អង្គប្រជុំបានឯកភាពគ្នា និងសម្រេច ៖
១. កំណត់ប្រធានបទនៃកិច្ចពិភាក្សា ស្របទៅតាមប្រធានបទនៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ឆ្នាំ២០២២ គឺ «ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅដោះកូន»។
២. កំណត់សមាសភាព អ្នកសម្របសម្រួល ១នាក់ និងវាគ្មិន ៥នាក់ នៅក្នុងកិច្ចពិភាក្សា។
៣. កំណត់កាលបរិច្ឆេទថតកម្មវិធីកិច្ចពិភាក្សា នៅថ្ងៃទី ១៨ ខែកុម្ភៈ និងថ្ងៃសាកល្បងលើកទី១ និងលើកទី២។
៤. ការរៀបចំខ្លឹមសារ និងកម្រងសំណួរសម្រាប់វាគ្មិន។
៥. ធ្វើលិខិតជម្រាបជូនសាខាកាកបាទក្រហមកម្ពុជាទាំង ២៥រាជធានី-ខេត្ត អំពីសកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិ របស់ថ្នាក់កណ្តាល និងសូមឱ្យសាខាបង្ហាញពីសកម្មភាពការងារក្នុងការឈានឆ្ពោះ ទិវាជាតិសុខភាពមាតា ទារក និងកុមារ។
៦. ការបោះពុម្ពព្រឹត្តិបត្រព័ត៌មានការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ឆ្នាំទី៣ លេខ៤ ខែកុម្ភៈ ឆ្នាំ២០២២៕
អត្ថបទដែលជាប់ទាក់ទង