យុវជនបីនាក់ខូចអនាគត ក្លាយទៅជាអ្នកទោស ដោយសារតែភាពភ្លើតភ្លើនជាមួយនឹងចង្វាក់ភ្លេង បទដែលខ្លួនស្រលាញ់
ភាពភ្លើតភ្លើនជាមួយនឹងចង្វាក់ភ្លេង បទដែលខ្លួនស្រលាញ់ ធ្វើឱ្យយុវជនបីនាក់ខូចអនាគត ក្លាយទៅជាអ្នកទោសដោយសារតែការប្រើអំពើហិង្សាទៅលើក្រុមតូរ្យតន្ត្រីកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ស្ថិតនៅភូមិជិះអោក ឃុំពាំងល្វា ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ។
MTV-TODAY សូមអំពាវនាវដល់ក្មួយៗ ដែលជាយុវជនទាំងអស់សូមខិតខំរៀនសូត្រ ហើយព្យាយាមជៀសឲ្យផុតពីគ្រឿងអបាយមុខផ្សេងៗ ដូចជា គ្រឿងញៀន ល្បែងស៊ីសង បងតូច បងធំ ។ល។ ដែលជាអំពើដែលសង្គមស្អប់ខ្ពើមទាំងអស់នោះ វានឹងនាំឱ្យយើងខូចទាំងកិត្តិយស សេចក្តីថ្លៃថ្នូរ និងខូចអនាគតហើយមិនមែនជាការចង់បានរបស់ឪពុកម្ដាយ និងសង្គមយើងនោះទេ ៕