រថយន្តរបស់ប្រទេសចិនកើនឡើងដល់ជាង ២លានគ្រឿងនៅឆ្នាំ២០២១ ក្នុងការនាំចេញទៅក្រៅប្រទេស

(ប៉េកាំង)៖ បើយោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ សរសេរថា ទិន្នន័យរបស់សមាគមក្រុមហ៊ុនផលិតរថយន្តចិនបានបង្ហាញ អំពី ការនាំចេញរថយន្តបានកើនឡើងទ្វេដងដល់ជាង ២លានគ្រឿងនៅឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២០។

ទិន្នន័យបានបង្ហាញថា ការនាំចេញរថយន្តថាមពលថ្មីបានកើនឡើង ៣ដងដល់ ៣១០ ០០០គ្រឿង ក្នុងចំណោមការនាំចេញរថយន្តសរុប ការនាំចេញរថយន្តដឹកអ្នកដំណើរមានចំនួន ១,៦១លានគ្រឿង ហើយការនាំចេញរថយន្តពាណិជ្ជកម្មបានកើនឡើង ៧០,៧%ដល់ ៤០២ ០០០គ្រឿង ទិន្នន័យនេះផងដែរបានបង្ហាញទៀតថា គ្រាន់តែក្នុងខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចនេះបាននាំចេញរថយន្តចំនួន ២២៣ ០០០គ្រឿង កើនឡើង ១១,៤%បើធៀបទៅនឹងខែវិច្ឆិកា និងកើនឡើង ៥៤%បើធៀបទៅនឹងខែធ្នូ ឆ្នាំ២០២០កន្លងមក។ យោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តចិនបានឱ្យដឹងថា កាលពីឆ្នាំមុន ប្រទេសចិនបាននាំចេញរថយន្តសរុបចំនួនជាង ២លានគ្រឿងជាលើកដំបូង។

អត្ថបទដែលជាប់ទាក់ទង