ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមឬភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជំនួបពិភាក្សាការងារជាមួយកងទ័ពជើងគោកភូមិន្ទថៃ និងចុះហត្ថលេខាលើលក្ខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមឬភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជំនួបពិភាក្សាការងារ និងពិធីចុះហត្ថលេខាលើលក្ខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងកងទ័ពជើងគោកភូមិន្ទថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅបញ្ជាារដ្ឋានកងទ័ពជេីងគោក ។
គណ:ប្រតិភូកងទ័ពជើងគោកភូមិន្ទថៃ មកទស្សនកិច្ចនៅកម្ពុជារយ:ពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២២ ។
តាមកម្មវិធីគណ:ប្រតិភូកងទ័ពជើងគោកភូមិន្ទថៃ ជួបសម្តែងការគួរសមជាមួួយឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមឬភូមិន្ទ មេបញ្ជាការកងទ័ពេីគោក ។ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមឬភូមិន្ទ ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជួបសម្តែងការគួរសមជាមួយសម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕ អរគុណសន្តិភាព