ឯកឧត្តម ជិន ម៉ាលីន អនុប្រធានគ.ស.ម.ក. និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការ អន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (អាយឆា-កម្ពុជា) បានដឹកនាំកិច្ចប្រជុំរវាងលេខាធិការដ្ឋានអាយឆា-កម្ពុជា ជាមួយនឹងលេខាធិការដ្ឋានអាស៊ាន តាមរយៈប្រព័ន្ធវីដេអូ

នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២២ ឯកឧត្តម ជិន ម៉ាលីន អនុប្រធានគ.ស.ម.ក. និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការ អន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (អាយឆា-កម្ពុជា) បានដឹកនាំកិច្ចប្រជុំរវាងលេខាធិការដ្ឋានអាយឆា-កម្ពុជា ជាមួយនឹងលេខាធិការដ្ឋានអាស៊ាន តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំបានពិភាក្សាអំពីសេចក្ដីព្រាងរបៀបវារៈ និងឯកសារទស្សទាន ដើម្បីត្រៀមលក្ខណៈក្នុងការរៀបចំកិច្ចប្រជុំអាយឆាលើកទី៣៤ និងសិក្ខាសាលាផ្លាស់ប្ដូរតំណាងអាយឆា ដោយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ដែលគ្រោងនឹងរៀបចំធ្វើនៅកំឡុងខែមីនា ឆ្នាំ២០២២ខាងមុខនេះ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង