គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី បើកកិច្ចប្រជុំបូក សរុបការងារ ឆ្នាំ២០២១ និងលើកទិសដៅបន្ត របស់គណៈកម្មាធិការគណបក្សខេត្ត

ខេត្តរតនគិរី៖ ឯកឧត្តម ជៀង អំ សមាជិកគណៈកម្មាធិការកណ្តាល គណ បក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាលគណ បក្សចុះជួយខេត្តរតនគិរីនាព្រឹកថ្ងៃទី០៥ខែ កុម្ភៈឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ ២០២១ និងលើកទិសដៅបន្ត របស់គណៈកម្មាធិការគណបក្សខេត្តរតនគិរីសម្រាប់ឆ្នាំ២០២២ និងផ្សព្វផ្សាយស្មារតីសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៣ អាណត្តិទី៥ នៅសាលប្រជុំស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងសង្កាត់បឹង​កន្សែង​ក្រុងបានលុងខេត្តរតនគិរី។

កិច្ចប្រជុំនេះ ក៏មានចូលរួមពីលោក លោកស្រីអនុប្រធាននិងសមាជិកក្រុមការងារថ្នាក់កណ្តាលគណបក្សប្រធានគណបក្សខេត្ត សមាជិកគណៈកម្មាធិការ គណបក្សខេត្ត ថ្នាក់ដឹកនាំសាខាបក្សមន្ទីរ អង្គភាព និងប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្សក្រុងស្រុក មួយចំនួនទៀត។

ឯកឧត្តម ញែ៉ម សំអឿន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបានធ្វើការផ្សព្វផ្សាយខ្លឹមសារ នៃសន្និបាត​គណៈកម្មា ធិការកណ្តាល គណបក្សប្រជាជនកម្ពុជាលើកទី៤៣ អាណត្តិ ទី៥ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ ដោយបានសម្រេច៖
ទី១៖ បោះឆ្នោតជ្រើសតាំងបន្ថែម សម្ដេចពិជ័យសេនា ទៀ បាញ់ ជាអនុប្រធានគណបក្ស និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអនុប្រធានគណបក្ស។
ទី២៖ បន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងបានសម្រេចជាឯកឆ្ឆ័ន្ទ ជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។
ទី៣៖ ពិភាក្សាអំពីកិច្ចការមួយចំនួន ស្តីពីការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ សម័យបោះឆ្នោត ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ និង
ទី៤៖ អង្គសន្និបាត បានយល់ជ្រួតជ្រាបស៊ីជម្រៅអំពីខ្លឹមសារ នៃទស្សនៈសភាពការណ៍ឆ្នាំ២០២១ និងទិសដៅភារកិច្ចសំខាន់ៗរបស់គណបក្ស ក្នុងឆ្នាំ២០២២។
មានប្រសាសន៍បើកអង្គសន្និបាតនាឱកាសនេះឯកឧត្តម ជៀង អំ បានអំពាវនាវដល់ថ្នាក់ដឹកនាំសាខាបក្សមន្ទីរ អង្គភាព និងប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្សក្រុងស្រុក គ្រប់ថ្នាក់ គ្រប់ផ្នែក និងមន្ត្រីសមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជា សូមបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ខិតខំបន្តអនុវត្តកម្មវិធីនយោបាយ និងសេចក្ដីសម្រេចនានា របស់គណបក្សឱ្យបានសម្រេចជោគជ័យ ដើម្បីបម្រើផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ជាតិ និងប្រជាជន។
សូមបញ្ជាក់ថាក្នុងឱកាសនេះក៏មានការប្រកាសតែងតាំង ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណបក្សខេត្តជាប្រធាន គណៈចលនាមហាជននិងជាប្រធានគណៈចលនាយុវជនគណបក្សខេត្តនិងចាត់តាំងជាសមាជិកយុវជនថ្នាក់កណ្តាលនិងជាប្រធានក្រុមកការងារយុវជនគណបក្សខេត្តរតនគិរីផងដែរ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង