លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក បានផ្ញើសារជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានប្រកាសធ្វើការជាមួយកម្ពុជា ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២
លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក បានផ្ញើសារជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានប្រកាសធ្វើការជាមួយកម្ពុជា ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ ដោយអាម៉េរិកសង្ឃឹមថា ទំនាក់ទំនងអាស៊ាន-អាម៉េរិក នឹងកាន់តែរីកចម្រើន និងបន្តឆ្ពោះទៅសម្រេចគោលដៅរួមរបស់យើងនៅក្នុងតំបន់។
ជាការឆ្លើយតប៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងជាប្រធានអាស៊ាន សម្តែងការអរគុណចំពោះ ឯកឧត្តម ចូ បៃដិន (Jo Biden) ប្រធានាធិបតីអាមេរិក ដែលបានផ្ញើលិខិតបញ្ជាក់ពីគោលបំណងរបស់ ឯកឧត្តម អញ្ជើញសម្តេច និងថ្នាក់ដឹកនាំអាស៊ាន ក្នុងការចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-សហរដ្ឋអាមេរិក ដែលគ្រោងរៀបចំរយៈពេលប៉ុន្មានខែខាងមុខនេះ ៕ អរគុណសន្តិភាព