ផ្ទុះកំប៉ុងហ្គាសពេលដាំបាយ ឆេះផ្ទះប្រជាពលរដ្ឋ៩ខ្នង នៅស្រុកជលគិរី
ខេត្តកំពង់ឆ្នាំង៖ ផ្ទះប្រជាពលរដ្ឋចំនួន៩ខ្នង ត្រូវបានអគ្គិភ័យឆេះសន្ធោសន្ធៅ បន្ទាប់ពីផ្ទុះកំប៉ុងហ្គាស ពេលកំពុងដាំបាយ ហេតុការណ៍ផ្ទុះកំប៉ុងហ្គាសឆេះផ្ទះនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិកំពុងបាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។