សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវប្រវែង ៩៣,៥៦គ.ម នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៧ ពីខ្លាស្ទុះ ទៅ រមាត

ខេត្តក្រចេះ៖ កំណាត់ផ្លូវប្រវែង ៩៣,៥៦គ.ម នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៧ ពីខ្លាស្ទុះ ទៅ រមាត ខេត្តក្រចេះ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកស្អែក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២​នេះ​ហើយ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខាងក្រោមនេះជាកម្រងរូបភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យទីតាំងប្រារព្ធកម្មវិធីសម្ពោធ ។
សូមតាមដានព័ត៌មានលម្អិត តាមរយៈការផ្សាយផ្ទាល់ (LIVE) ចេញពីទីតាំងកម្មវិធី ក្នុងទំព័រហ្វេសប៊ុកផ្លូវការ ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកស្អែក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង