បើកការដ្ឋានសាងសង់ ប្រព័ន្ធលូនិងស្ថានីយ ប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងសិរីសោភ័ណ ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី A.D.B
ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២២នេះ នៅក្នុងក្រុងសិរីសោភ័ណ បានធ្វើក្រុងពលី បើកការដ្ឋានសាងសង់ ប្រព័ន្ធលូនិងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងសិរីសោភ័ណ ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី A.D.B ដោយមានការចូលរួម លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណៈការនិងដឹកជញ្ជូន លោកលីសារីអភិបាលរងខេត្តបន្ទាយជ័យ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ លោកហុឹលរ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ សមត្ថកិច្ចទាំង៣អង្គភាព អ្នកមុខអ្នកការនិងប្រជាពលរដ្ឋជាច្រើននាក់ទៀត។
លោក សុក ចាន់ បានមានប្រសាសន៍ថា ៖គម្រោងប្រព័ន្ធបង្ហូទឹកកខ្វក់និងប្រព័ន្ធបង្ហូរទឹកភ្លៀង ព្រមទាំងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទទួលការសាងសង់ដោយក្រុមហ៊ុន BUCG ឲ្យត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Ramboll Denmark. A/W lnjointventeWithoriental Consultant & SeclnAssociationWithTancons ចំណាយអស់ទឹកប្រាក់ ២២.៤៨៦.១៧៩ដុល្លារ ក្រោមកម្ចីឥណទានសម្បទានធនាគារអភិវឌ្ឍន៍អាស៊ី A.D.B រួមជាមួយនិងថវិការបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ក្នុងនោះលោកលីសារីបានមានប្រសាសន៍ដែរថា គម្រោងសាងសង់ប្រពន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងសេរីសុភ័ណ នេះគឺមានរយៈពេល៤ដំណាក់ការ ១/ទំហំការងារគម្រោងបណ្ដាញលូមេ បណ្ដាញលូមេរោង និងលូបង្ហៀរមានប្រវែង ៣៦,៧គីឡូម៉ែត្រតភ្ជាប់តាមផ្ទះ អាគារពាណិជ្ជកម្ម និងអាគារស្ថាប័នចំនួន៣,៧៦៦តំណបណ្ដាញលូដែលមានសម្ភាធប្រវែង ៩,៧គីឡូម៉ែត្រ បណ្ដាញលូខ្វែងមានប្រវែង ៦៣,៣គីឡូម៉ែត្រ ស្ថានីយបូម មេចំនួន១កន្លែង និងស្ថានីយបួមតូច មានចំនួន៣កន្លែងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មានសមត្ថភាព ច្រោះសំអាតបានមានចំនួន ៣,៥០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ អាគាររដ្ឋបាលចំនួន១កន្លែង អាគាររោងជាងចំនួន១កន្លែង ម៉ាស៊ីនភ្លើងចំនួន ១កន្លែង និងអាគារសន្តិសុខចំនួន១កន្លែង ស្ថិតនៅក្នុងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ការកែលម្អផ្លូវទៅកាន់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ប្រវែង ២.៦គីឡូម៉ែត្រ បណ្ដាញលូទឹកភ្លៀងមានប្រវែង ៦,៨គីឡូម៉ែត្រ មានបំពាក់ឧបករណ៍ប្រតិបត្តិការនិងការថែទាំ។
លោកបាននិយាយបន្តទៀតថា៖ការសាងសង់ប្រពន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងសិរីសោភ័ណ មានរយៈពេលគ្រោងសាងសង់ ៣ឆ្នាំ ចាប់ពីខែកញ្ញាឆ្នាំ២០២១ ដល់ខែសីហាឆ្នាំ ២០២៤ អ្នកទទួលការសាងសង់ត្រូវផ្ដល់ការបណ្ដុះបណ្ដាលដល់បុគ្គលិកនិយោជិកធ្វើប្រតិបត្តិការនិងថែទាំការងារនេះរយៈពេល ៦ខែចាប់ពីថ្ងៃបញ្ចប់ការសាងសង់។
លោក វង្ស ពិសិដ្ឋបានមានប្រសាសន៍ថា៖ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មានសមត្ថភាពអាច ចម្រោះបានចំនួន៣,៥០០ម៉ែត្រក្នុងមួយថ្ងៃ សាងសង់លើផ្ទៃដីប្រមាណ ៤ហិកតារ ដែលក្នុងនោះរួមមានអាគារចំនួន ៤ មួយអាគារដ្ឋបាលរោងជាង រោងម៉ាស៊ីនភ្លើង អគារសន្តិសុខ ស្ថិតនៅក្នុងភូមិកន្ទួត សង្កាត់ភ្នៀត ក្រុងសេរីសោភ័ណ។
លោកបានបន្តឲ្យដឹងទៀតថា ការសាងសង់ប្រព័ន្ធលូនិងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់សម្រាប់តំបន់សេវាកម្មភាគពាយ័ព្យ នៃស្ទឹងសិរីសោភ័ណ ដែលមានបំពង់បង្ហូរប្រវែង១១០គីឡូម៉ែត្រ និងស្ថានីយបូមមេមួយកន្លែងនិងស្ថានីយបូមតូចចំនួន ៣កន្លែងព្រមទាំងការតភ្ជាប់បណ្ដាញតាមផ្ទះជាពាណិជ្ជកម្ម អាគារស្ថាប័នផ្សេងៗចំនួន ៣,៧៧៩កន្លែង គម្រោងនេះនឹងធ្វើការសាងសង់ផ្លូវចូលទៅកាន់ស្ថានីយប្រព្រឹត្តកម្មដែលមានប្រវែង ២,៥០០ ម៉ែត្រនិងបណ្ដាញលូបង្ហូរទឹកភ្លៀងប្រវែង ៦,៨៨៥ម៉ែត្រ ៕ អរគុណសន្តិភាព