អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ចុះសាកសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌ជូនដល់ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ អ្នកមានជំងឺរ៉ាំរ៉ៃ ៤០គ្រួសារ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១​ ខែកុម្ភៈ ឆ្នាំ២០២២នេះ​​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រត្ន័ខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា បានចុះសាកសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌ជូនដល់ចាស់ជរាគ្មានទីពឹង១០គ្រួសារ ស្រ្តីមេម៉ាយ៥គ្រួសារ ជនពិការ​៥គ្រួសារ អ្នកមានជំងឺរ៉ាំរ៉ៃ២០គ្រួសារ សរុបចំនួន៤០គ្រួសារ រស់នៅសង្កាត់ចាក់អង្រែក្រោម ។
នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខា បានលេីកឡេីងពីការយកចិត្តទុកដាក់គិតគូខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ចំពោះសុខទុក្ខប្រជាពលរដ្ឋយេីងទូទាំងព្រះរាជាណាចក្រកម្ពុជា​ ជាពិសេសជនរងគ្រោះ​ និងងាយរងគ្រោះគ្រប់ប្រភេទ​ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយេីងមិនបានដឹង​ ហេីយមិនបានដោះស្រាយ​ នោះឡេីយ​ ។​​​
ជាមួយគ្នានេះ លោកក៏សូមឱ្យគ្រួសារទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងចូលរួមអនុវត្តនូវវិធានការណ៍ការពារពីការឆ្លងជំងឺ​កូវីដ១៩​ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ គឺ៖​ ៣ការពារ​​ និង​ ៣​កុំ​ ។
អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖ អង្ករ២៥គីទ្បូក្រាម​ មី១កេស​ ទឹកត្រី១យួរ​ ទឹកសុីអុីវ១យួរ​ ម៉ាស១ប្រអប់ ជែលលាងដៃ១ដប និងទឹកសុទ្ធ១យួរ​ ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង