ឯកឧត្តម ហេង រតនា បានដឹកនាំការពិភាក្សាជាក់ស្តែងជាមួយក្រុមប្រឹក្សាយោបល់ជប៉ុន​របស់JICA ក្នុងការសិក្សាស្រាវជ្រាវវាយតំលៃតំរូវការនិងរូបរាងអាគារផេ្សងៗ ដែលត្រូវសាងសង់ទាំងនៅខេត្តកំពង់ឆ្នាំង និងខេត្តសៀមរាប

ខេត្តកំពង់ឆ្នាំង​៖ នៅថ្ងៃទី១០​ ខែកុម្ភ:​ ឆ្នាំ២០២២​ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនខេត្តកំពង់ឆ្នាំង​ ឯកឧត្តម ហេង រតនា បានដឹកនាំការពិភាក្សាជាក់ស្តែងជាមួយក្រុមប្រឹក្សាយោបល់ជប៉ុន​របស់JICA ក្នុងការសិក្សាស្រាវជ្រាវវាយតំលៃតំរូវការនិងរូបរាងអាគារផេ្សងៗ ដែលត្រូវសាងសង់ទាំងនៅខេត្តកំពង់ឆ្នាំង និងខេត្តសៀមរាប។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ចង់បានអាគារសារមន្ទីររាងគ្រាប់មីនធំជាងគេលេីពិភពលោក​ មិនមែនសំរាប់ធ្វេីឱ្យផ្ទុះស្លាប់មនុស្សនោះទេ​ តែ​សំរាប់បង្ហាញពិភពលោកថា​ សម្តេចតេជោ​ ហ៊ុន​ សែន​ មគ្គុទេសក៍​ឯក​សន្តិភាព ​បានដឹកនាំកម្ពុជា ពីប្រទេសមានគ្រាប់មីនប្រឆាំងមនុស្សជាតិច្រេីនជាងគេលេីពិភពលោក​ មកជាប្រទេសគ្មានគ្រាប់មីនប្រឆាំងមនុស្សទៀតឡេីយនៅចុងឆ្នាំ២០២៥​ និងបន្សល់ទុកតែអាគាររាងគ្រាប់មីនធំបំផុតដេីម្បីយុវជនជំនាន់ក្រោយៗទៀតស្វែងយល់រៀនសូត្រអំពីមរតកសង្គ្រាម​ និងអត្ថន័យនៃសន្តិភាពពេញលេញនៅកម្ពុជា ។
ឯកឧត្តមក៏បានបង្ហាញដល់ក្រុមវិស្វករជប៉ុនកុំឲ្យពិបាកយល់​ពីទ្រង់ទ្រាយសំណង់​ ដែលមានពាក់ព័ន្ធនិងការដាក់គ្រាប់មីនសម្រាប់តាំងបង្ហាញដែលងាយផ្ទុះ មានតែយកគ្រាប់មីនមែនទែនដែលបានបន្សាបរួច យកមកបង្ហាញតែម្តង ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង