ប្រជាជនកម្ពុជាពេញផ្ទៃប្រទេស ពិតជាមានមោទនភាពណាស់ ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទទួលពានរង្វាន់ «សន្តិភាពស៊ុនហាក់ឆ្នាំ២០២២»
ភ្នំពេញ៖ ថ្ងៃនេះ ប្រជាជនកម្ពុជាពេញផ្ទៃប្រទេស ពិតជាមានមោទនភាពណាស់ ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទទួលពានរង្វាន់ «សន្តិភាពស៊ុនហាក់ឆ្នាំ២០២២» នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ។
តាមរយៈពានរង្វាន់ដ៏មហាកិត្តិយសនេះ គឺពិតជាស័ក្តិសមណាស់សម្រាប់សម្តេចតេជោ ជាអ្នកដឹកនាំប្រទេសជាតិដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកជីវិតធ្វើជាដើមទុន ក្នុងការស្វែងរកសន្តិភាពសម្រាប់ប្រទេសជាតិ។
ការផ្តល់ពានរង្វាន់នេះ កេីតចេញការវាយតម្លៃយ៉ាងល្អិតល្អន់របស់គណ:កម្មការនៃមូលនិធិសន្តិភាពស៊ុនហាក់ ពីព្រោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមេដឹកនាំ ជាឥស្សរជននយោបាយ ដែលបានធ្វេីពលីកម្ម គ្រប់បែបយ៉ាង ដេីម្បីបុព្វហេតុសន្តិភាព និងសេចក្តីសុខរបស់ប្រជាជនកម្ពុជា ជាពិសេសការរំដោះប្រជាជនពីរបបវាលពិឃាដ រហូតដល់ការបង្រួបបង្រួមជាតិ និងស្វែងរកសន្តិភាព ជូនប្រជាជនកម្ពុជាដល់សព្វថ្ងៃនេះ ៕ អរគុណសន្តិភាព